សម្តេចតេជោនាយករដ្ឋមន្រ្តី – អញ្ជើញទស្សនាភូមិ ស៊ូយូហ្ស៊ូ ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩

0
11010

នៅព្រឹកថ្ថៃទី៣០វិច្ឆិកា ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិត ចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់ អញ្ជើញទស្សនាភូមិ ស៊ូយូហ្ស៊ូ ខណ្ឌមិនឌូងូ នៅខាងលិចរដ្ឋធានីប៉េកាំង ដែលជាភូមិគំរូមួយមានភាពលេចធ្លោខាងការអនុវត្តស្មារតី នៃមហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩ ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩។

fn-2017-11-30-14-04-20-0

វត្តមានមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ ដឹកនាំបក្ស និងខណ្ឌមិនឌូងូ ជាច្រើនរូប។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំពីការកសាងភូមិស៊ូយូ ហ្ស៊ូ ដែលជាភូមិបុរាណមួយមានអាយុកាលពី៤០០ឆ្នាំ រហូតជាង១ពាន់ឆ្នាំ ពិសេសទាក់ទិនទៅប្រវត្តិផ្លូវបុរាណ មួយ ខ្សែដែលតភ្ជាប់ពីភូមិស៊ូយូហ្ស៊ូ ទៅកាន់រដ្ឋធានីប៉េកាំង ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកនោះ។ ភូមិស៊ូយូហ្ស៊ូ មានប្រជាជនរស់នៅចំនួន៣១៦គ្រួសារ ស្មើនិងជាង៦០០នាក់ ក្រៅពីមុខរបរជាកម្មករធ្យូងថ្ម ប្រជាពលរដ្ឋក្នុងភូមិ នេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលចិន បានប្រែក្លាយជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ ទាញមួយ ដែលអាចស្រូបយកភ្ញៀវទេសចរណ៍ប្រមាណពី៧០ម៉ឺនទៅ៨០ម៉ឺន ជាភ្ញៀវទេសចរណ៍ក្នុងស្រុក ចូលមក ស្នាក់នៅនិងទស្សនាកំសាន្ត។ សាធារណរដ្ឋប្រជាមានិតចិន មានផ្ទៃដីទំហំ៩លាន៥៩៦ពាន់៩៦១ គីឡូម៉ែត្រក្រឡា ចែកជា២៣ខេត្ត តំបន់ស្វយ័តចំនួន៥ និងមានរដ្ឋបាលពិសេសចំនួន២ និងមានប្រជាជនរស់នៅចំនួនប្រមាណ ១ ពាន់៣៨៣លាននាក់ ស្ថិតិក្នុងឆ្នាំ២០១៦។ ប្រទេសចិនមានព្រំប្រទល់ជាប់និងប្រទេស ម៉ុងហ្គោលី រុស្ស៊ី កូរ៉េខាងជើង ឡាវ វៀតណាម មី យ៉ាន់ម៉ារ ឥណ្ឌា នេប៉ាល់ ប៊ូតង់ ប៉ាកីស្ថាន អាហ្គានីស្ថាន តាជីគីស្ថាន គាហ្សីស្ថាន និងកាហ្សាក់ស្ថាន និងមានរដ្ឋធានីមានឈ្មោះថា ប៉េកាំង។

ចាប់តាំមងពីឆ្នាំ២០១០ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចិនជាប្រទេសដែលមានពាណិជ្ជកម្មទំនិញធំបំផុត កាន់កាប់ទុនបំរុងធំបំផុត បណ្តាក់ទុនទៅក្រៅប្រទេសធំបំផុតលំដាប់ទី៣ និងមានដៃគូសេដ្ឋកិច្ច១៣០ប្រទេស។ កាលពីឆ្នាំ២០១៥ វិនិយោគិនចិនបានបណ្តាក់ទុនដោយត្រង់ទៅក្រៅប្រទេសសរុប ១១៨,០២ពាន់លានដុល្លាអាមេរិក។ កិច្ចប្រជុំលើកទី៤ នីតិកាលទី១២ របស់សភាតមណាងប្រជាជនចិន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានដាក់ចេញទិសដៅផែនការ៥ឆ្នាំ លើកទី១៣ (២០១៦-២០២០) កំណត់ពីក្របខណ្ឌគោលនយោបាយអាទិភាព និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងនោះ ត្រូវរក្សាកំណើនសេដ្ឋកិច្ចពី ៦,៥% ទៅ៧% និងបង្កើតការងារឲ្យបានយ៉ាងតិច ១០លាននាក់។ កិច្ចប្រជុំពញ អង្គលើកទី៥ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អាណត្តិទី១៨ ពីថ្ងៃទី២៦-២៩តុលាឆ្នាំ២០១៥ បានសំរេចលុបចោលគោលនយោបាយកូនមួយ ដោយអនុញ្ញាតឲ្យមួយគ្រួសារអាចមានកូន២នាក់។ កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អាណត្តិទី១៨ ពីថ្ងៃទី២៤-២៧តុលាឆ្នាំ២០១៦ បានតែងតាំង ឯ.ឧ ស៊ី ជីនពីង ជាមេដឹកនាំស្នូល និងអនុម័តឯកសារចំនួន៣រួមមាន (១) បទដ្ឋានស្តីពីជីវិតនយោបាយនៅក្នុងបក្ស ក្នុងស្ថានភាពថ្មី (២) បទបញ្ជាស្តីពីការត្រួតពិនិត្យផ្ទៃក្នុងបក្ស និងទី(៣) សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ។ ពីថ្ងៃទី១៨-២៤តុលា ឆ្នាំ២០១៧ បក្សកុម្មុយនីស្តចិន បានរៀបចំសមាជបក្សអាណត្តិទី១៩ ដែលមានរយះពេល៥ឆ្នាំម្តង។ កិច្ចប្រជុំពេញអង្គលើកទី១ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ បានបោះឆ្នោតជ្រើសតាំង ឯ.ឧ ស៊ី ជីនពីង ជាអគ្គលេខាធិកាបក្ស និងជាប្រធានគណះកម្មការយោធាមជ្ឈឹមបក្សកុម្មុយនីស្តចិន ព្រមទាំងបានបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយ ចំនួន២៥រូប។

កិច្ចប្រជុំក៏បាននុម័តឯកសារចំនួន៣រួមមាន (១) របាយការណ៍គណះកម្មាធិការមជ្ឈឹមបក្សអាណត្តិទី១៨ (២) របាយការណ៍ការងាររបស់របស់គណះកម្មការ មជ្ឈឹមត្រួតពិនិត្យវិន័យអាណត្តិទី១៨ និង(៣) ការធ្វើវិសោធនកម្មធម្មនុញ្ញបក្ស ដោយដាក់បញ្ជូល គំនិតសង្គម និយមប្រកបដោយលក្ខណះពិសេសរបស់ចិន ក្នុងយុគសម័យថ្មី របស់ ឯ.ឧ ស៊ី ជីនពីង។ ជាមួយគ្នានេះ មហាសន្និបាតបក្សលើកទី១៩ ក៏បានប្តេជ្ញាចិត្តក្នុងការប្រែក្លាយប្រទេសចិន ឲ្យក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចធំទី១ នៅឆ្នាំ២០៤៩ ស្របនឹងខួប១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិត ចិន។ សូមបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុង នោះនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន។ ឆ្នាំ២០១៣ ជាខួប លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ចិន ភាគីទាំងពីរបានកំណត់ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន។ កម្ពុជាប្រកាន់ផ្ជាប់នូវគោលនយោបាយចិនតែមួយ។ តែវ៉ាន់ អាចត្រឹមតែធ្វើសកម្មភាពពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជាតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ពុំអនុញ្ញាតឲ្យតែវ៉ាន់បង្កើតការិយាល័យតំណាងណាមួយ នៅកម្ពុជាឡើយ ហើយក៏ពុំអនុញ្ញាតឲ្យតែវ៉ាន់រៀបចំបុណ្យជាតិ នៅក្នុងសណ្ឋាគារណាមួយ និងលើកទង់ជាតិនៅកម្ពុជា នោះឡើយ។

ឆ្នាំ២០១៨ កម្ពុជា-ចិន បានឯកភាពគ្នារៀបចំសកម្មភាពអបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ ទំនងការទូត នៃប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យអធឹកអធមក្រែលែងបំផុត។ លើទំនាក់តំនងសេដ្ឋកិច្ច និងវិនិយោគ ក្នុង ឆ្នាំ២០១៦កន្លងទៅ ការនាំចូលពីចិនមកកាន់កម្ពុជាមានទឹកប្រាក់ ៣ពាន់៩៣០លានដុល្លា ឯការនាំចេញពី កម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានទឹកប្រាក់៨៣០លានដុល្លា ដោយឡែក្នុងរយះពេល៣ខែដើមឆ្នាំ២០១៧ ការនាំ ចូលពីចិនមកកាន់កម្ពុជាមានទឹកប្រាក់ ជាង១ពាន់១៧៨លានដុល្លា ឯការនាំចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសចិន មានទឹកប្រាក់ជិត១២២លានដុល្លា។

ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា នឹងបង្កើតវិសាលភាព និងកម្រិតនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៦ប៊ីលានដុល្លា អាមេរិក នៅឆ្នាំ២០២០។ កសិផលដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន រួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្កសរ ម្រេច និងគ្រាប់ស្វាយចន្ទី។ លើការវិនិយោគ ក្នុងឆ្នាំ២០១៦កន្លងទៅ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានទឹកប្រាក់ ១ពាន់៥០លានដុល្លា ដោយឡែកចាប់ពីខែមករារហូតដល់ខែសីហាឆ្នាំ២០១៧នេះ ការវិនិយោគមានទឹក ប្រាក់ ១ពាន៤៨៣លានដុល្លា លើវិស័យមួយចំនួនរួមមាន វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្មកៅស៊ូ និងជី រ៉ែនិងថាមពល វិស័យសមណង់ និងរោងចក្រធ្យូងថ្ម។ ការបោះទុន វិនិ យោគរបស់បរទេសលើវិស័យសំណង់នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ខែសីហាឆ្នាំ២០១៦ មានចំនួន ២៨៤គម្រោង ស្មើនឹងទឹកប្រាក់៤,៣ពាន់លានដុល្លា។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកវិនិ យោគបរទេសមកពីប្រទេសចំនួន១៨។ លើវិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៦កន្លងទៅ ភ្ញៀវទេសចរណ៍ចិនមកទស្សនាប្រទេសកម្ពុជា មានចំនួនជាង៨៣ម៉ឺននាក់ ជាប់ចំណាត់ថ្នាក់លេខ២ ដោយឡែកគិតចាប់បីខែមករារហូតខែឆ្នាំ២០១៧ ភ្ញៀវទេសចរណ៍ចិន មានចំនួន ៨៤ម៉ឺន១ពាន់៣៤០នាក់។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរណ៍ចិន នឹងអាចកើនដល់១លាននាក់ ក្នុងឆ្នាំ២០១៧ និងអាចកើនដល់២លាននាក់ នៅឆ្នាំ២០២០។ បច្ចុប្បន្នមានក្រុមហ៊ុនចិនចំនួន១២ កំពុងដំណើរការហោះហើរត្រង់ពីចិនមកកាន់កម្ពុជា ដែលមានរហូតដល់ ១០០ ជើងក្នុង១សប្តាហ៍។ ជាមួយគ្នានេះ ក្រុមហ៊ុនសណ្ឋាគារឆ្នេរមាសចិន នឹងជួយសាងសង់ភូមិវប្បធម៌ចិន-កម្ពុជា នៅ ក្នុងបរិវេណភូមិវប្បធម៌ចិន លើផ្ទៃដី២៥ហិចតា នៅជាយក្រុងប៉េកាំង ប្រទេសចិន ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរ និង ជម្រុញវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនិងការចូលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឡើងវិញ ប្រទេសចិនគឺជាប្រទេសធំទី១ ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ជំនួយ ផ្សេងៗទៀត ឥណទានសម្បទាន និងជំនួយជាសម្ភារះជាច្រើន ដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនចាប់តាំងពីជនបទ រហូតដល់ទីក្រុងនិងទីប្រជុំជន តាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវ ស្ពាន តាមរយះសមិទ្ធផលឥតគណនាទាំងអស់នោះ បានធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច៧%ជាងមួយ ទសវត្សជាប់គ្នា។ ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោត សរសើរ ចំពោះថ្នាក់ដឹកនាំចិន ដែលបានរៀបចំកម្មវិធីនៃការអញញជើញទស្សនាភូមិស៊ូយូហ្ស៊ូ ដើម្បីស្វែងយល់អំពី ស្មារតីចម្បង នៃមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩។

fn-2017-11-30-14-04-38-0

fn-2017-11-30-14-04-38-1

fn-2017-11-30-14-04-39-2

fn-2017-11-30-14-04-39-3

fn-2017-11-30-14-04-39-4

fn-2017-11-30-14-04-39-5

fn-2017-11-30-14-04-40-6

fn-2017-11-30-14-04-40-7

fn-2017-11-30-14-04-40-8

fn-2017-11-30-14-04-40-9

fn-2017-11-30-14-04-41-10

Facebook Comments
Loading...