សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃប្រទេសចិន

0
11380

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក Cao Jiangming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន។

23722291_1523639471017878_7022058400028354907_n

លោក Cao Jianminh បានជំរាបជូនសម្តេចថា កាលពី១០ឆ្នាំមុន លោកក៏ធ្លាប់បានមកប្រទេសកម្ពុជាម្តងរួចមកហើយ ហើយទស្សនកិច្ចនៅពេលនេះ ដើម្បីមកពិនិត្យមើលលើអ្វីដែលភាគីអយ្យការអមតុលាការកំពូលនៃប្រទេសទាំងពីរ កម្ពុជា និងចិន មានកិច្ចសហជាមួយគ្នាជាពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញឿន,និង ជួញដូរមនុស្សជាដើម។ លោកបានមានប្រសាសន៍ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងច្រើន និងមានកិច្ចសហប្រតិបត្តិការជាច្រើន រវាងប្រទេសទាំងពីរ ចិន កម្ពុជា ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចគ្នា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនលោក Cao Jiangminh ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អតាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ គឺតាំងពីប្រទេសចិនមិនទាន់ក្លាយជាសមាជិកអចិន្ត្រៃយ៍ សន្តិសុខអង្គការសហប្រជាជាតិមកម៉្លេះហើយប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នាជារៀងរហូត។ ជាង
នេះដែរ សម្តេចបានបង្ហាញពីការគាំទ្រជានិច្ច នូវគោលនយោបាយចិនតែមួយ ។ សម្តេចក៏បានជំរាបជូន ពីភាពរីកចំរើន របស់កម្ពុជា ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយសម្តេចក៏បានជំរាបជូន ប្រតិភូថា នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចពិគ្រោះយោបល់គណបក្សនយោបាយពិភពលោកនៅប៉េកាំង ប្រទេសចិនផងដែរ។

លោក Cao Jiangminh បានអរគុណសម្តេចតេជោ ដែលបានចំណាយពេលវេលា ទទួលជួបពិភាក្សានៅថ្ងៃនេះ ក៏ដូចជាចំណាយពេលវេលាអញ្ជើញទៅចូលរួមកិច្ចពិគ្រោះយោបល់គណបក្សនយោ បាយពិភពលោកនៅប៉េកាំង នៅទីក្រុងប៉េកាំងនាពេលខាងមុខ ។ទន្ទឹមនេះលោក ក៏បានបង្ហាញពីការគាំទ្រ ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម។ លោក បញ្ជាក់ថា តាមរយៈទំនាក់ទំនង រវាងប្រទសទាំងពីរ គឺមិនបានកាត់ថ្លៃបាន ដោយបានចាត់ទុកថា ប្រទេសកម្ពុជា និងប្រទេសចិន ប្រៀបដូចជាបងប្អូន គ្រួសារតែមួយ។

ក្រៅពីគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លោកបញ្ជាក់ថា ចិនគាំទ្រនូវផ្លូវដ៏សមស្របដែល កម្ពុជាកំពុងដើរនេះ ជាពិសេសគាំទ្រកម្ពុជាគឺធ្វើម៉េចឱ្យកម្ពុជានៅតែរក្សាបាននូវអធិបតេយ្យភាព ឯករាជ្យភាព វិបុលភាព និងការអភិវឌ្ឍ។ លើសពីនោះទៀត លោកក៏បានមើលឃើញការសាងសង់សំណង់ជាច្រើន ដែលកើតមាននៅទីក្រុងភ្នំពេញ ហើយសង្ឃឹមថា កិច្ចសហការខាងវិស័យអយ្យការនេះ នឹងចូលរួម ចំណែកយ៉ាង សំខាន់ក្នុងការពង្រឹងផ្នែកសន្តិសុខសង្គម និងយុត្តិធម៌សម្រាប់ប្រជាជន៕

23755619_1523639481017877_5479370408257428583_n

23722362_1523639491017876_7381086939950299075_n

23843286_1523639487684543_4792415164058528234_n

Facebook Comments
Loading...