សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ប្រទេសហ្វីលីពីន

0
108003

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១៣.២៦នាទី រសៀល (ម៉ោង១៤.២៦នាទី ម៉ោងនៅហ្វីលីពីន) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញដល់ប្រទេស អាកាសយាន្តដ្ឋានអន្តរជាតិក្លាក ខេត្តប៉ាំប៉ាងហ្គា ប្រទេសហ្វីលីពីន ប្រកបដោយសុវត្តិភាពហើយ ដើម្បីបន្តចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃសាធារណៈរដ្ឋហ្វីលីពីន។

សូមជំរាបថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ៕

FB_IMG_1510399437732

FB_IMG_1510399439436

FB_IMG_1510399442851

FB_IMG_1510399441150

Facebook Comments
Loading...