គ្រាន់តែស្តោះទឹកមាត់សម្លឹងមុខ បង្កឲ្យបានចូលគុកទាំងអស់គ្នា!

0
49245

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ដែលជាគូរបដិបក្ខនឹងគ្នាទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនាលើគ្នាទៅវិញទៅមក។ ករណីនេះបង្កឡើងដោយភាគីពីរក្រុមមានជម្លោះគ្នា ភាគីទី១មានគ្នា០២នាក់ គឺឈ្មោះ យ៉ែម ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់អង្ករ ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២២៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ហ្គាស ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯភាគីម្ខាងទៀតមានគ្នា០២នាក់ដែរ គឺឈ្មោះ ស៊ឹម វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតខេត្តត្បូងឃ្មុំ បច្ចុប្បន្ន រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ វ៉ង ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អង្គហេតុដែលនាំឲ្យមានជម្លោះកើតឡើង គឺដំបូងឡើយផ្តើមចេញពី ភាគីទាំងពីរ បានផឹកស៊ីនៅកន្លែងពីរផ្សេងគ្នា ដោយភាគីទី១ផឹកគ្នា០២នាក់ ឯភាគីទី២ផឹកគ្នា០៦នាក់។ បន្ទាប់មកឈ្មោះ សុខ វណ្ណី នៅភាគីទី១ បានងើបយកលុយលក់អង្ករទៅប្រគលឲ្យបងស្រីនៅផ្ទះក្បែរគ្នានឹងកន្លែងផឹកស៊ី ក៏បានជួបនឹងឈ្មោះ ស៊ឹម វិបុល នៅភាគីទី២ ដែលងើបចេញពីកន្លែងផឹងស៊ីផ្សេងមួយទៀត ដើម្បីទៅហៅកូន ពេលដើរជួបគ្នា ឈ្មោះ ស៊ឹម វិបុល ក៏បានស្តោះទឹកមាត់និងសម្លឹងមុខឈ្មោះសុខ វណ្ណី បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាតាមពាក្យសម្តីខ្លាំងៗ ហើយក៏ត្រឡប់ទៅអង្គុយកន្លែងផឹកស៊ីរាងៗខ្លួនវិញ។ តែដោយឈ្មោះ សុខ វណ្ណី មិនសុខចិត្តក៏រ៉ាយរ៉ាប់ប្រាប់ដល់មិត្តភក្តិខ្លួន ឈ្មោះ យ៉ែម ពេជ្រ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាបន្ត រហូតឈានដល់ការយកដំបង ដុំថ្ម គប់គ្នាទៅវិញទៅមក ផ្អើលដល់អ្នកជិតខាង មកប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅហាមឃាត់ តែភាគីទាំងពីរមិនព្រមស្តាប់ ទើបសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនភាគីទាំងពីរបក្ខ មកសម្រុះសម្រួលគ្នាតែម្តង។ ក្រោយពេលស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ថបានរកឃើញថា ជនសង្ស័យទាំងពីរបក្ខ គឺជាក្រុមអន្ធពាល ដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រមទាំងវាយតប់បង្ករបួសស្នាមដល់អ្នកជិតខាងជាញឹកញាប់ ដោយប្រើ កាំបិត ដំបង ដុំថ្ម បង្កឲ្យអ្នកជិតខាងមានរបួស ជាច្រើនករណីរួចមកហើយ ទើបសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការព្រមគ្នា ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់។ #PhnomPenhGRK

22728854_847118372129660_771717601046332812_n

22814334_847118365462994_8531954750056491016_n

22815206_847118472129650_6571659298742016605_n

Facebook Comments
Loading...