សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់

0
68616

ខេត្តកណ្តាល៖ ប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន២នាក់ ។ ករណីបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ ២០១៧ចំណុចភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ទី ១-ឈ្មោះ ស៊ុម សុផាន់ណា ហៅទៀក ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរជាងថតរូប(ឃាត់ខ្លួន)និងទី
២-ឈ្មោះនៅ សុផល ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកម្មករ(ឃាត់ខ្លួន) ។

ដកហូតបានវត្ថុតាងរួមមាន៖  ១-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់តូច ២-ម៉ូតូចំនួន០១គ្រឿង ម៉ាកToday ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល1W.6577 ។ នៅចំពោះមុសមត្ថកិច្ចជនសង្ស័យមឈ្មោះអិុន សុភា ហៅឆ្អឹងភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរមិនពិតប្រាកដ បានឆ្លើយសារភាពថាខ្លួនបានទៅទិញថ្នាំញៀនចំនួន០១កញ្ចប់តូចក្នងតំលៃ៣០០០០រៀល(បីមឺុនរៀល)ពីឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលដើម្បីយកមកប្រើប្រាស់ ។

លោកអនុសេនីយ៍ឯកម៉ន សំបុកអធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានឲ្យដឹងថា ក្រោយពីទទួលពត៌មានថាមានករណីជួញដូរថ្នាំញៀនលោកបានសហការជាលោកអនុសេនីយ៍ឯក អ៊ុង សីុឡាក់ នាយប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋដោយមានការចង្អុលបង្ហាញពីលោកអធិការចុះទៅដល់ចំនុចផ្ទះរបស់ឈ្មោះ ស៊ុម ធារាជ្យ ភេទប្រុសអាយុ២១ឆ្នាំស្ថិតនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ក៏ឃើញជនសង្ស័យឈ្មោះ ស៊ុម សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរជាងថតរូប(ត្រូវជាបងបង្កើតរបស់ឈ្មោះស៊ុម ធារាជ្យ)និងឈ្មោះនៅ សុផល ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករមានទីលំនៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល កំពង់ដេកលើអង្រឹងម្នាក់មួយក្រោមផ្ទះឈ្មោះស៊ុម ធារាជ្យ។ ពេលនោះកំលាំងក៏បានហៅជនសង្ស័យទាំងពីរនាក់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន០៥កញ្ចប់តូចនៅក្នុងហោបៅអាវរបស់ជនសង្ស័យឈ្មោះ នៅ សុផល ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះនៅ សុផល ភេទប្រុសបានសារភាពថា(ថ្នាំញៀនទាំងនេះគឺខ្លួនបានទិញមកពីបុរសម្នាក់ឈ្មោះយ៉ា (មិនស្គាល់ត្រកូល)អាយុ២១ឆ្នាំរស់នៅម្តុំពេទ្យលោកសង្ឃរាជធានីភ្នំពេញ ។ថ្នាំចំនួន០៧កញ្ចប់តូចក្នុងតំលៃ២០០០០០រៀល(ម្ភៃមឺុនរៀល)ហើយខ្លួនយកមកលក់បន្តអស់ចំនួន០២កញ្ចប់តូចដោយមួយកញ្ចប់លក់ក្នុងតំលៃ៥០០០០រៀល(ប្រាំមឺុនរៀល)នៅសល់ចំនួន០៥កញ្ចប់តូចក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តចាត់ការតាមនិតិវិធីច្បាប់។

IMG_6246

IMG_6247

IMG_6248

Facebook Comments
Loading...