រួសរាន់ឡើងបងប្អូនសង្កាត់ពន្សាំង ចែកប័ណ្ណរួចបាន២១ភូមិ និងរៀបចំបិទផ្សាយមាន៣ភូមិ រីឯសង្កាត់ពញ្ញាពន់ វាស់រួចមានចំនួន៤ភូមិ កំពង់វាស់មាន២ភូមិ និងមិនទាន់បានវាស់មាន២ភូមិ

0
460

ភ្នំពេញ ៖  ក្រុមការងារបច្ចេកទេស បានដំណើរការ ការងារចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ពន្សាំង ជិតគ្រប់ភូមិអស់ហើយ ក្នុងនោះចែកប័ណ្ណរួចមាន២១ភូមិ និងរៀបចំបិទផ្សាយមាន៣ភូមិ ចំណែកសង្កាត់ពញ្ញាពន់ ក្រុមការងារវាស់រួចមានចំនួន៤ភូមិ កំពង់វាស់មានចំនួន២ភូមិ និងមិនទាន់បានវាស់មានចំនួន២ភូមិ ដូចនេះបើបងប្អូនជិតឆ្ងាយណាមានដីក្នុងសង្កាត់ទាំង២សូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន។

លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដី ក្នុងសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ ពិសេសម្ចាស់ដីដែលមិនមានម្ចាស់រស់ នៅក្នុងសង្កាត់ទាំង២ខាងលើសូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ បានជាច្រើនភូមិហើយ។

លោកប្រធានការិយាល័យបន្ថែមថា សម្រាប់សង្កាត់ពន្សាំង ក្រុមការងារបច្ចេកទេស បានដំណើរការ ការងារចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ពន្សាំង ជិតគ្រប់ភូមិអស់ហើយ ក្នុងនោះចែកប័ណ្ណរួចមាន២១ភូមិ ១ ភូមិឧសភា ២ភូមិចុងថ្នល់ ៣ភូមិបឹងខ្នំ ៤ភូមិត្នោតខ្ពស់ ៥ភុមិតាស្គរ ៦ភូមិត្រពាំងស្គន់ ៧ភូមិត្រពាំងថ្លាន់ ៨ភូមិចំបក់ធំ ៩ភូមិកន្លែងគល់ ១០ភូមិតាគល់ ១១ភូមិដើមចាន់ ១២ភូមិថ្នាល់បន្ទាយ ១៣ភូមិកាន់ទ្រង់ ១៤ភូមិស្វាយឧត្តម ១៥ភូមិត្រពាំងរនាម ១៦ភូមិ ១៧ភូមិត្រពាំងអំពិល ១៨ភូមិត្រពាំងទទឹង ១៩ភូមិបឹងប៉ិច ២០ភូមិទួល ២១ភូមិព្រៃស្វាយ និងរៀបចំបិទផ្សាយមាន៣ភូមិ ១ភូមិកោះរងៀង ២ភូមិព្រៃស្នួល ៣ភូមិទួលពន្សាំង។ ចំណែកសង្កាត់ពញ្ញាពន់ ក្រុមការងារវាស់រួចមានចំនួន៤ភូមិ ១ភូមិព្រៃពង្រ ២ភូមិស្រែដូនតូច ៣ភូមិវែង ៤ភូមិបឹង រីឯកំពង់វាស់មានចំនួន២ភូមិ ១ភូមិត្រាំងព្រីង ២ភូមិត្រពាំងស្នោរ និងមិនទាន់បានវាស់មានចំនួន២ភូមិ ១ភូមិធំត្បូង ២ភូមិធំជើង។ ជាមួយនេះចំពោះបងប្អូនដែលទទួលបានដំណឹងនេះហើយសូមជួយផ្សព្វផ្សាយបន្ដដល់បងប្អូនម្ចាស់ដី ដែលរស់នៅក្នុងក្រុងភ្នំពេញ ឬនៅតាមបណ្ដាខេត្តនានា សូមឲ្យពួកគាត់មកចុះបញ្ជីគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលា ព្រោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនេះបងប្អូនពុំមានចំណាយថវិកាអ្វីឡើយ។ តែបើបងប្អូនចុះបញ្ជីដីធ្លីដោយដុំវិញ បងប្អូននឹងត្រូវចំណាយថវិកាច្រើនជាមិនខាន។ ក្នុងនោះផងដែរលោកស៊ូ ស៊ីវុត្ថា ក៍បានអំពាវនាវដល់បងប្អូននៅទីជិតឆ្ថាយដែលបានទិញដីក្នុងសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ សូមរុះរាន់មកទទួលសេវាធ្វើប័ណ្ណកម្មសិទ្ធដោយឥតគិតថ្លៃអោយបានគ្រប់ៗគ្នា។ ព្រោះពេលវេលាមានកំណត់ ដើម្បីក្រុមការងារបន្តចេញទៅបំរើសេវាចុះបញ្ញីជូនប្រជាពលរដ្ឋនៅសង្កាត់ផ្សេងទៀត។

លោក ស៊ូ ស៊ីវុត្ថា បញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី៕

Facebook Comments
Loading...