ភ្នំពេញ ៖ នាដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ផ្តល់ជាអំណោយជាការលើកទឹកចិត្តដល់កងកម្លាំង សម្រាប់ការបំពេញភារកិច្ចបានយ៉ាងល្អ នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ហើយបានចែកអំណោយដល់នាយ នាយរងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅទាំងអស់ ដើម្បីយកទៅចែកសល់ក្រុមគ្រួសារបន្ត។
អំណោយដែលចែកដល់នាយ នាយរងអាវុធហត្ថខណ្ឌព្រែកព្នៅនាពេលនោះ គឺក្នុងម្នាក់ៗទទួលបាន ភេជ្ជៈចំនួន២កេះ។ ក្នុងនោះផងដែរលោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ក៍បានឧប្បត្ថម្ភភេជ្ជៈដល់់នគរបាលប៉ុស្តិ៍ព្រែកព្នៅចំនួន១០កេះ និងប្រជាការពារសង្កាត់ព្រែកព្នៅចំនួន១៥កេះផងដែរ៕
Facebook Comments
Loading...