លោកសុខ សម្បត្តិ ! កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេសទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន

0
328

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៩ ខែ តុលាឆ្នាំ២០២៣ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកបាន ណែនាំ គណៈបញ្ជាការសង្កាត់ទាំង៧ និងកងកំលាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការ អនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ជាពិសេសបញ្ហា ទប់ស្កាត់ និងបង្ក្រាប សកម្មភាព គ្រឿងញៀន ព្រោះថាបើយើង មិនទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ គ្រឿងញៀន វានិងរីករាលដាលពាសពេញ ក្នុងមូលដ្ឋាន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។ ដូច្នេះសូមកុំប្រងើយកន្តើយឲ្យសោះ ចំពោះបញ្ហាគ្រឿងញៀន ទាំងថ្នាក់ភូមិរហូត ដល់សង្កាត់ ព្រមកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទាំងអស់គ្នា។

លោក សុខ សម្បត្តិ បានលើកឡើងថា ពីមុនកម្ពុជាគ្រាន់តែជាកន្លែងឆ្លងកាត់ប៉ុណ្ណោះប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមិនត្រឹមតែកន្លែងឆ្លងកាត់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផលិតយ៉ាងសកម្មថែមទៀតផង ដោយ សារកន្លងមកនេះ កម្លាំងមានសមត្ថកិច្ចបានតាមដានស្រាវជ្រាវ និង រកឃើញទីតាំងផលិត ១ចំនួន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ព្រមទាំងបានឃាត់ខ្លួនជនល្មើសយកទៅផ្ដន្ទាទោសទៅតាមច្បាប់ផងដែរ។ ដើម្បីចូលរួមទប់ស្កាត់ បញ្ហាគ្រឿងញៀន នេះឲ្យបាន ថយចុះ លោកប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌ បានបញ្ជាឲ្យ គណៈបញ្ជាការសង្កាត់ និងរដ្ឋបាលខណ្ឌ ត្រូវបង្កើតគណៈកម្មការប្រយុទ្ធ ប្រឆាំងគ្រឿងញាណ ថ្នាក់ខណ្ឌ សង្កាត់ ដើម្បី ពិនិត្យ តាមដានវាយតម្លៃ និងចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឈានទៅកាត់បន្ថយជាបណ្ដើរៗកន្លែងណាយើងធ្វើបាន យើងធ្វើ កន្លែងណាយើងចូលមិនចុះ យើងរាយការណ៍ផ្ដល់ព័ត៏មានដល់ថ្នាក់លើ បន្ដទៀត។ ជាមួយនេះគណៈកម្មការនិមួយៗ ត្រូវរៀបចំតម្លើងផែនទីគោលដៅគ្រឿងញៀន កន្លែងណាព៌ណខ្មៅ កន្លែងណាព៌ណប្រផេះ ដើម្បីប្រមូលគោលដៅ ដែលយើងសង្ស័យ ចុះធ្វើការអប់រំផ្សព្វផ្សាយ ហើយបើចាំបាច់នឹងចុះពិនិត្យរដ្ឋបាលតែម្ដង។

ដោយឡែក ប្រធានភូមិ សង្កាត់ ត្រូវបង្កើនកិច្ចសហការគ្នាឲ្យបានល្អជាមួយស្ថាប័នផ្សេងៗ ក្នុងរង្វង់សង្កាត់ មានសាលារៀន អង្គភាពពាក់ព័ន្ធ ព្រមទាំងអាណាព្យាបាលសិស្ស   ត្រូវតាមដានសិស្សដែល បោះបង់ការសិក្សា សិស្សឈប់ច្រើន និងរកមូលហេតុឲ្យឃើញ ប្រឹងប្រែង ស្រាវជ្រាវ មិនត្រូវលាក់លាម ព៌តមានពាក់ព័ន្ធនិងការសេព និង ចែកចាយ គ្រឿងញៀន ត្រូវរាយការណ៍មក គណៈបញ្ជាការឯកភាព សង្កាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាប បើមិនអាចបង្ក្រាបបាន ត្រូវរាយការណ៍មកខណ្ឌ ដើម្បីខណ្ឌមានវិធានការ។

ក្រៅពីការទប់ស្កាត់ បង្ក្រាប គ្រឿងញៀន លោកសុខ សម្បត្តិ បានណែនាំថ្នាក់ដឹកនាំ សង្កាត់ភូមិត្រូវ យកចិត្តទុកដាក់ផងដែរ លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ពិសេសប្រព័ន្ធលូ ពេលភ្លៀងធ្លាក់ត្រូវ មូរជើងខោចុះទៅទីតាំងដែលមានលិចទឹក។ចំណែកនៅមុខមន្ទីរពេទ្យ មិត្តភាពកម្ពុជាសូវៀត ក្រោយពីរៀបចំសណ្ដាប់ធ្នាប់បានស្អាតហើយត្រូវតាមដានក្រែងមានអ្នកលក់ដូរវិលត្រឡប់មកជាថ្មីបង្កភាពរញេរញៃ ឡើងវិញ។ សម្រាប់ពិធីបុណ្យអុំទូកខាងមុខនេះ លោក អភិបាលខណ្ឌបានបញ្ជាទៅនាយករដ្ឋបាលសាលាខណ្ឌ និង ការិយាល័យពាក់ព័ន្ធឲ្យរៀបចំបញ្ជីវេនប្រចាំបញ្ជាពិសេស ដើម្បី ផ្ញើរជូនទៅគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

ដោយឡែកសម្រាប់សង្កាត់ភូមិត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋពីការរៀបចំតុបតែងលំអ តាមដងផ្លូវ និងនៅទីស្នាក់ការរបស់ខ្លួន ដើម្បីអបអរដល់បុណ្យឯករាជ្យ និងបុណ្យអុំទូកខាងមុខ។

នៅថ្ងៃដដែលនេះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌ បឹងកេងកង និង លោក គឺមឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ដ្រីរាជការសាលាខណ្ឌបឹងកេងកង ទៅគោរពវិញ្ញាណក្ខន្ធ សពលោក រស់ សុផារិទ្ធ សមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព ដោយជំងឺគាំងបេះដូងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ ជាមួយនោះ លោក អភិបាលខណ្ឌ បាននាំយក ទឹកក្រូចចំនួន១១កេះ ទឹកសុទ្ធ១០កេះ អង្ករ១០០គីឡូក្រាម ព្រមទាំង  បច្ច័យ ជាង៣លានរៀលទៅចូលរួមឧបត្ថម្ភដល់ពិធីបុណ្យផងដែរ៕

Facebook Comments
Loading...