៨ខែ ឆ្នាំ២០២៣ កម្ពុជាបង្កើតការងារជិត៦ម៉ឺនកន្លែង

0
290

យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។

Facebook Comments
Loading...