បុរសម្នាក់វឹងស្រាបើករថយន្តបុ.ករះអ្នកប៉ះកង់ម៉ូតូនឹងរបងប្រលានយន្តហោះអន្តរជាតិភ្នំពេញស្លា..ប់ម្នាក់ និងរបួសធ្ងន់៤នាក់

0
346

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោគជាំបើករថយន្តម៉ាកហាយឡេនឌ័រ រេចង្កូតរថយន្តមកខាងស្តាំឡើងលើខឿនឡើងចិញ្ចើមផ្លូវជ្រុលទៅបុ.ករះ ម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកប៉ះកង់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្លា..ប់ម្នាក់នឹងរងរបួសធ្ងន់៤នាក់ ជនបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ប្រគល់អោយសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង៩ នឹង៤នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីជាប់របងប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លា..ប់ក្នុងហេតុការន៍មានឈ្មោះនុន ចាន់ធូ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ ដែលត្រូវរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AT-7065 រេចង្កូតរថយន្តមកខាងស្តាំឡើងលើខឿនឡើងចិញ្ចើមផ្លូវជ្រុលទៅបុ.ករះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

ក្រោយកើតហេតុជនបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ប្រគល់អោយសមត្ថកិច្ចភ្លាមៗ ចំណែកជនរងរបួសធ្ងន់៤នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារយកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...