ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិនទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍យន្តហោះរបស់អ៊ីរ៉ង់

0
332

បរទេស ៖ ប្រទេសចិនបានលើកឡើងនៅថ្ងៃទី២៦ ខែកញ្ញានេះថា ខ្លួនថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិន ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការ ការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ទាក់ទិននឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់ប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដែលគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន។ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប្រភព៖ AFP

Facebook Comments
Loading...