បរទេស ៖ អ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស «PRO មិនមែនសភាឆែក» បានប្រមូលផ្តុំគ្នា នៅកណ្តាលរដ្ឋធានី ប្រាក (Prague) ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ ជុំវិញគោលនយោបាយគាំទ្រលោកខាងលិចរបស់ខ្លួន។
តាមការប៉ាន់ប្រមាណថា មនុស្សប្រហែល ១ម៉ឺននាក់នាក់បានចូលរួមការជួបជុំនេះ ដែលធ្វើឡើងនៅទីលាន Wenceslas ទីក្រុង ប្រាក (Prague) នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ គណបក្ស «PRO មិនមែនសភាឆេក (ច្បាប់ ការគោរព អ្នកជំនាញ)» បានអះអាងថា មនុស្សជាង ១០ម៉ឺន នាក់ឯណោះ ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីចុងសប្តាហ៍ ហើយ បាតុកម្មបែបនេះរៀបចំឡើង បីលើកមកហើយ នៅឆ្នាំ២០២៣ ជាការផ្តួចផ្តើមឡើង ដោយក្រុមប្រជានិយម។
បាតុកម្មនេះធ្វើឡើង ក្នុងពេលរដ្ឋាភិបាលចម្រុះ ដែលកំពុងកាន់អំណាច ចំនួនប្រាំបក្ស របស់សាធារណរដ្ឋឆែក ដឹកនាំដោយនាយករដ្ឋមន្ត្រីឆែក Petr Fiala។