រុស្ស៊ីបង្ហាញមេដឹកនាំកូរ៉េខាងជើងនូវមីស៊ីលលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកដែលអាចដឹកគ្រាប់នុយក្លេអ៊ែរ

0
200

បរទេស ៖ តាមការបង្ហាញរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បង្ហាញមេដឹកនាំកូរ៉េខាងជើងនូវមីស៊ីលលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកដែលអាចដឹកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងយន្តហោះចម្បាំងផ្សេងទៀត។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងស្រុកបានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបង្ហាញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នូវមីស៊ីលលឿនជាងសម្លេង Kinzhal ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពដឹកគ្រាប់នុយក្លេអ៊ែរ របស់ខ្លួន ក្នុងអំឡុងទស្សនកិច្ចចុងក្រោយបង្អស់របស់លោក គីម ទៅកាន់រោងចក្រអវកាស យោធា និងបច្ចេកវិទ្យាផ្សេងទៀតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។

ក្រោយទៅដល់ក្រុង Artyom លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានវ្ល៉ាដីវ៉ូស្តុក ដែលស្ថិតនៅភាគខាងជើងក្រុង ហើយបានពិនិត្យមើលនូវ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងយន្តហោះចម្បាំងផ្សេងទៀត តាមការបង្ហាញរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។

Facebook Comments
Loading...