បរទេស ៖ បន្ទាប់ពីកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រកាសថាខ្លួនកំពុងធ្វើការលើមុខងារ Stories ដែលអ្នកអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំណើរការបានដូច Facebook, Instagram និង Snapchat ឥឡូវនេះ Telegram ចាប់ផ្តើមដាក់ឱ្យដំណើរការជាសាធារណៈហើយ។
ជាមួយនឹងមុខងារ Telegram Stories អ្នកប្រើប្រាស់អាចធ្វើការចែករំលែករូបថត និងវីដេអូបានក្នុងរយៈពេលកំណត់ចាប់ពី ៦, ១២, ២៤ និងរហូតដល់ ៤៨ម៉ោង ដែលវាមានមុខងារស្រដៀងទៅនឹង Snapchat និង Instagram Stories រួមជាមួយនឹងមុខងារបន្ថែមជាច្រើនទៀតរួមមាន Stickers, Music, Question, Poll, Location និង Direct Message ជាដើម។ ខណៈមុខងារទាំងនេះសុទ្ធសឹងតែអាចបន្ថែមទៅលើរូបថត និងវីដេអូដែលបាន។
គួរជម្រាបដែរថា Telegram Stories បើកឱ្យប្រើប្រាស់សម្រាប់តែគណនីបង់ប្រាក់ ឬ Telegram Premium ប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះបានដំណើរការក្នុងបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាយើងផងដែរ។ ដើម្បីអាចចូលទៅប្រើមុខងារ Telegram Stories បានអ្នកប្រើប្រាស់ត្រូវដំឡើងទៅកំណែចុងក្រោយបំផុត ចំពោះ iPhone មានក្នុងកំណែ iOS 17ឡើងទៅ៕