បន្ទាប់ពីអ៊ុយក្រែនយល់ព្រមទទួលយកជំនួយគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក ចិនព្រមានពីវិបត្តិមនុស្សធម៌

0
437

បរទេស ៖ កាលពីថ្ងៃច័ន្ទកន្លងមកនេះប្រទេសចិនបានព្រមានថា ការផ្តល់ជំនួយគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌ ក្រោយអាមេរិកបានយល់ព្រមលើការដឹកជញ្ជូនអាវុធប្រភេទនេះទៅឱ្យអ៊ុយក្រែននោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ ណីង ថ្លែងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយប្រទេសជាច្រើនបានសម្តែងការប្រឆាំង។ ប៉ុន្តែប្រទេសចិនមិនថ្កោលទោសចំពោះការសម្រេចចិត្តបែបនេះទេ ជំនួសមកវិញដោយការកត់សម្គាល់ថា ការផ្ទេរគ្រាប់បែកចង្កោមដោយខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានវិបត្តិមនុស្សធម៌។

លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងគួរតែគ្រប់គ្រងដោយយុត្តិធម៌នូវក្តីកង្វល់ផ្នែកមនុស្សធម៌ និងតម្រូវការយោធា ព្រមទាំងសន្តិសុខស្របច្បាប់ ហើយរក្សាអាកប្បកិរិយាប្រុងប្រយ័ត្ន និងអត់ធ្មត់ចំពោះការផ្ទេរគ្រាប់បែកចង្កោម។ ប្រភព៖ AFP

Facebook Comments
Loading...