អាវុធហត្ថខេត្តបាតដំបង បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង ៣១គីឡូក្រាម

0
271

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាតដំបង បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង ៣១គីឡូក្រាម នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សរុបដកហូតវត្ថុតាងរួមមានគ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថង់តែច្រកគ្រឿងញៀន០១ ថង់, កាបូបយួរដៃចំនួន០២ និងការ៉ុងចំនួន០២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី ។

Facebook Comments
Loading...