បុរសម្នាក់ត្រូវបានចាប់ខ្លួនដែលផ្សព្វផ្សាយព័ត៌មាន ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន

0
334

ភ្នំពេញ ៖ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប បានធ្វើការ ស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន បំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

បុរសបំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន នេះឈ្មោះ សយ រ៉ាវុធ មកសាកសួរ  ហើយ សាមីខ្លួនបានសារភាព ថាខ្លួនពិតជាបានយកវីដេអូ មកកាត់ត និង បង្ហោះ ពិត មែន ក្នុង គោលបំណង ចង់ បង្កើន ប្រជាប្រិយ ភាព ទំព័រ ហ្វេស ប៊ុក របស់ ខ្លួន ដើម្បី ទាញ យក ផលប្រយោជន៍ ផ្ទាល់ ខ្លួន បច្ចុប្ប ន្ននាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ  និង បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។ប្រភព៖ហ្វេសប៊ុក

Facebook Comments
Loading...