ខ្យល់ព្យុះបានបោកបក់បាក់អគារសាលារៀន ស្លា ប់ មនុស្ស៧នាក់រួមទាំងសិស្ស នៅប្រទេសថៃ

0
360

បរទេស ៖ ក្រសួងអប់រំថៃបានបញ្ជាឱ្យត្រួតពិនិត្យអគារសិក្សាទូទាំងប្រទេស បន្ទាប់ពីមនុស្ស ៧ នាក់ រួមទាំងសិស្ស ៤ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលដំបូលបាក់រលំអគារ អំឡុងពេលមានខ្យល់ព្យុះ នៅសាលា «វត្តនឿនពោធិ» ក្នុងខេត្ត Phichit។

ដំបូលបានធ្លាក់ចុះអំឡុងពេលមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យសិស្សជាច្រើននាក់ដែលកំពុងលេង នៅលើទីលានកីឡាបើកចំហ ខាងក្រោម។ មនុស្ស១៨ នាក់ ក្នុងនោះ សិស្ស ១៥ នាក់និងអាណាព្យាបាល ៣ នាក់ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។

ក្រសួងបានប្រគល់ប្រាក់សំណងដំបូងចំនួន ១០.០០០ បាតដល់គ្រួសារអ្នកស្លាប់ និងពី ៣.០០០ ទៅ ៥.០០០ បាតដល់អ្នករងរបួស។ លោកបានបន្ថែមថា សិស្ស និងបុគ្គលិកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ ក៏ត្រូវបានផ្តល់សំណងតាមរយៈគោលនយោបាយធានារ៉ាប់រងអាយុជីវិតរបស់សាលាផងដែរ។

Facebook Comments
Loading...