កត្តញូណាស់កូនស្រីមាសឳពុក ព្រោះតែតូចចិត្ត និងម្តាយឪពុកខាងប្រុសបំបែក មិនឲ្យពួកគេស្រលាញ់គ្នា នាងឡើងស្ពានជ្រោយចង្វាបំរុងលោតទឹក តែហាក់ស្ទាក់ស្ទើរ

0
304

ភ្នំពេញ ៖ ពិតជាកត្តញូ និងស្នេហាមែន នារីវ័យ១៧ឆ្នាំម្នាក់ ព្រោះតែតូចចិត្ត នឹង    វិប្បត្តស្នេហា ព្រោះតែគ្រួសារ ខាងប្រុសមិនពេញចិត្តនឹងនាង រារាំងមិនឲ្យបុរសជាសង្សា យកជាគ្នាជាប្តីប្រពន្ធ ទើបសម្រេចចិត្តមកលោ.តទឹកពីលើស្ពាន ជ្រោយចង្វារតែម្តង តែមិនបានសម្រេច ត្រូវបានបងប្អូន ប្រជាពលរដ្ឋឃើញ ជួយឃាត់ទាន់ ឪពុកខំអង្វរកឲ្យត្រឡប់ទៅផ្ទះវិញ នាងមិនព្រមយំទួញសោកថា ទាល់តែប្តីនាងមកទទួល ទើបនាងទៅវិញ ។ ជុំវិញបញ្ហា នេះអង្គភាពយើងសូមមិនបង្ហាញអត្តសញ្ញាណ នារីរងគ្រោះឡើយ។

ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើដ្ពានជ្រោយចង្វារថ្មីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់អាយុទើបតែ១៧ឆ្នាំ បានដើរ មកឈរលើស្ពានជ្រោយចង្វាថ្មី រួចបំរុងលោ.តទឹក តែក៏មានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរឃើញ ចូលទៅសួរនាំ និងជួយឃាត់ទាន់ពេលវេលា។ ប្រភពដដែលបន្តថា ក្រោយពី ប្រជាពលរដ្ឋ បានឃាត់ និងសួរនាំពីដើមហេតុ អ្វីនាំឲ្យនាងគិតខ្លីបែបនេះ នាងបានយំរៀបរាប់រឿងក្នុងចិត្ត ទាំងទឹកភ្នែកថា ដោយសារខ្លួនមានវិប្បត្តស្នេហា ត្រូវគ្រួសារបំបែកបំបាក់ ព្រោះតែ ម្តាយឪពុកខាងប្រុសមិនពេញចិត្តនឹងនាង ទើបសម្រេចចិត្តមកលោ.តទឹកបែបនេះតែម្ដង។

ប្រភពដដែលបន្តថា ក្រោយពី មានហេតុការណ៏នោះកើតឡើង  .. ឃើញ បុរសជា . ឪពុក បានអង្វរ លួងលោមកូនស្រីឲ្យទៅផ្ទះ តែនាងមិនព្រម ដោយនិយាយថា ទាល់តែប្តី មកទទួល ទើបនាងព្រម ត្រឡប់ ទៅផ្ទះវិញ ម៉ោង ៩ យប់ ថ្ងៃទី ០៣ មេសា ២០២៣ ។ តែយ៉ាងណា ក៏ដោយ បន្ទាប់ពីមាន ការនិយាយលួងលោម ពន្យល់នូវពាក្យល្អៗ ពីឪពុក និងបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ពន្យល់ណែនាំកុំឲ្យគិតខ្លីបែបនេះ ព្រោះនាងនៅក្មេងណាស់ អាចមនាអនាគត់វែងឆ្ងាយតទៀត ទើបស្រីរូបស្រស់រូបនោះ ទន់ចិត្តយល់ព្រមត្រឡប់ទៅផ្ទះវិញ ដំបូងនាងនិយាយថាទាល់តែប្តី មកទទួល ទើបនាងព្រម ត្រឡប់ ទៅផ្ទះវិញ។

ក្រោយពីមានហេតុការណ៏នេះ កើតឡើង មានមហាជនជាច្រើនបាននាំគ្នា គ្នារិះគន់ ចំពោះការគិតខ្លី បែបនេះថា នាងនៅក្មេងមិនគួរណា គិតខ្លី ព្រោះ តែប្រុសនោះឡើយ  គ្មានអ្នកណាធំជាង ឪពុកម្តាយយើងឡើយ។អ្នកខ្លះថានាងនៅក្មេងគិត ខ្លីមួយ ពេល កុំបន្ទោសនាងអី ថ្ងៃណាមួយនាងនិងយល់ ពីក្តីស្រលាញ់ពិតប្រាកដ ។ យ៉ាងណាក៏ដោយសង្ឈឹមថានាង និងគិតឲ្យបានវែងឆ្ងាយ មុននិងសម្រេចចិត្តធ្វើនេះ ជីវិត្តមនុស្ស មិនអាច ស្លាប់ថ្ងៃនេះស្អែកកើតឡើង វិញឡើយ៕

Facebook Comments
Loading...