លោក សុខ សម្បត្តិ ! ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គឺកម្លាំងយើត្រូវធ្វើឲ្យបានល្អឲ្យដូច កាលទទួលស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន កន្លងមក

0
296

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលស្វាគមន៍មេដឹកនាំមកពីប្រទេសនានា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម  លើកទី៣២ និងអាស៊ានបារ៉ាហ្គេម លើកទី១២ គឺកម្លាំងយើត្រូវធ្វើឲ្យបានល្អឲ្យដូច កាលដែលយើងទទួលស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន កន្លងមកផងដែរ។

លោកបន្តថា បន្ទាប់ពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ យើងក៍ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមាន​សីល​ធម៌​ និងសុជីវធម៏​ ព្រោះ​យើង​គឺជាអ្នក​បង្ហាញ​ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន ​ដើម្បី​ឱ្យគេ​បាន​ដឹង​ថា ​កម្ពុជា​យើង​មាន​លក្ខណៈ​បែប​ណា ហើយ​យើង​ក៏​ជា​ពលរដ្ឋម្នាក់​ដែល​តំណាង​ឱ្យ​កម្ពុជា​ដូច​គ្នា ​ដូច្នេះយើង​គួរ​ធ្វើយ៉ាង​ណា​ចូលរួម​ថែរក្សា​សន្តិ​សុខ​នៅក្នុង​ប្រទេស​យើង​ទាំង​អ​ស់​គ្នា​​។​

​លោក​បាន​បញ្ជាក់​ថា​ ​យើង​ទាំង​អស់​គ្នាបាន​និងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ​ប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​ត្រៀម​រៀបចំ​គ្រប់​ផែន​ការ​សកម្ម​ភាព​ទាំង​អស់​ឱ្យបាន​គ្រប់​ជ្រុងជ្រោ​យ ​ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​កម្ពុជា ​ក្រោយ​រង់ចាំ​អស់​រយៈ​ពេល​៦៤​ឆ្នាំនេះ​ ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​ជូន​ជាតិ ​និង​កំណត់​ត្រា​ជា​ប្រវ​ត្តិសាស្ត្រ​អាស៊ាន​ផង​ដែរ​»​។

​រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ស្ដីពីការត្រៀមសហការក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម  លើកទី៣២  និងអាស៊ានបារ៉ាហ្គេម លើកទី១២ និងការភ្ជាប់ Channel Telegram របស់សម្តេចតេជោ៕

Facebook Comments
Loading...