ថៃព្រមានថានឹងមានភ្លៀង និងខ្យល់ខ្លាំងនៅខេត្តចំនួននាភាគខាងត្បូងប្រទេស

0
342

បរទេស ៖ នាយកដ្ឋានឧតុនិយមថៃ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងជំនោរកើនឡើងត្រូវបានព្យាករណ៍សម្រាប់ចុងសប្តាហ៍នៅភាគខាងត្បូងប្រទេសថៃ ជាមួយនឹងខ្យល់បក់បោកខ្លាំងនៅឈូងសមុទ្រ។
នៅក្នុងការព្រមានអំពីអាកាសធាតុ កាលពីថ្ងៃសៅរ៍ នាយកដ្ឋានបាននិយាយថា ខ្យល់មូសុងឦសានដ៏ខ្លាំងមួយកំពុងបោកបក់លើឈូងសមុទ្រថៃ និងសមុទ្រ Andaman ។
ស្ថានភាពនេះបាននិងកំពុងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ដល់ភាគខាងត្បូង នៅថ្ងៃសៅរ៍ និងអាទិត្យ។ តំបន់ដែលរងផលប៉ះពាល់ រួមមានខេត្តណាក់ស៊ីថាមរ៉ាត់ ផាថាលុង សុងក្លា ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ ត្រាង និង សាទន៕

Facebook Comments
Loading...