ការបោះឆ្នោតនៅថៃ៖ លោក ប្រាវីដ ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច មិនមែនជាលោក ប្រាយុទ្ធ ទៀតទេ

0
224

បរទេស ៖ មេដឹកនាំគណបក្ស ប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath) ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ាន (Prawit Wongsuwan) នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស នៅក្នុងការបោះឆ្នោតសកលបន្ទាប់ ដោយដំណឹងនេះត្រូវបានប្រកាស កាលពីថ្ងៃសុក្រ។
គណបក្ស កាន់ អំណាច បានក្លាយជាគណបក្ស ដំបូងគេ ដែលប្រកាសច្បាស់ លាស់ បេក្ខជននាយករដ្ឋមន្ត្រី របស់ខ្លួន។
អនុប្រធានគណបក្សលោក ប៉ៃប៊ុន នីទីតាវ៉ាន (Paiboon Nititawan) បាននិយាយកាលពីថ្ងៃសុក្រថា គណបក្ស ប៉ាឡាង ប្រាឆារ៉ាត បានសម្រេចចិត្តប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនមុនពេលដែលក្រឹត្យស្តីពីការបោះឆ្នោតត្រូវចេញ ហើយបញ្ជាក់ថា ដោយសារតែខ្លួនចង់ “ធ្វើអ្វីៗដោយតម្លាភាព”។

Facebook Comments
Loading...