តុលាការនឹងប្រកាសសាលក្រម សំណុំរឿងលោកកឹម សុខា រួមគំនិតក្បត់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

0
402

ភ្នំពេញ ៖ តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ក្នុងសំណុំរឿង «រួមគំនិតក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់នីតិវិធី នៃការសួរដេញដោលគ្រប់អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា។
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២០។

Facebook Comments
Loading...