លោក ហ្សេលេនស្គី ចុះទៅសមភូមិជួរមុខនៅទីក្រុងBakhmut និងបានថ្លែងអំណរគុណដល់យោធាអ៊ុយក្រែន ចំពោះភាពក្លាហាន ភាពអត់ធ្មត់ និងការលះបង់

0
321

បរទេស ៖ បើតាមការចេញផ្សាយរបស់សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីក្រុងជួរមុខ Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្នុងអំឡុងដំណើរទស្សនកិច្ចការងាររបស់ខ្លួន លោក ហ្សេលេនស្គី បានជួបជាមួយមន្រ្តីនៃកងពលតូចមេកានិច ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរុស្ស៊ីនៅលើផ្លូវទៅកាន់ទីក្រុង។
នាឱកាសនោះដែរ លោក ហ្សេលេនស្គី បានស្តាប់របាយការណ៍របស់មេបញ្ជាការ ស្តីពីស្ថានភាពប្រតិបត្តិការនៅសមភូមិជួរមុខ ហើយបានថ្លែងអំណរគុណដល់យោធាអ៊ុយក្រែន ចំពោះភាពក្លាហាន ភាពអត់ធ្មត់ និងការលះបង់ញើសឈាមរបស់ពួកគេក្នុងអំឡុងពេលប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។ – ប្រភព៖ ស៊ីនហួរ

Facebook Comments
Loading...