ទាហានស្រីត្រូវគេ បៀ.តបៀ.ន រៀងកាយ ផ្លូវភេ.ទ ជាង១០០ករណី បណ្តាលឱ្យស្ត្រីយោធាជាច្រើននាក់ ត្រូវបោះបង់ចោលអាជីពយោធា

0
457

ជប៉ុន ៖ អតីតទាហានស្រីម្នាក់ បានដាក់បណ្តឹងបៀ.តបៀ.នផ្លូវភេ.ទនៅក្រសួងការពារជាតិ កាលពីឆ្នាំមុនដោយនិយាយថា នាងរងការបៀ.តបៀ.នជាច្រើនដងដោយមិត្តរួមការងារជាមនុស្សប្រុស បណ្តាលឱ្យនាងត្រូវបោះបង់ចោលអាជីពយោធា។ ក្រោយមក ក្រសួងការពារជាតិជប៉ុន បានបើកការសើបអង្កេតរកឃើញ មានករណីរំលោ.ភបំពា.នផ្លូវភេ.ទជាង ១០០ទៀត នៅទូទាំងក្រសួង ដោយបានបណ្តេញទាហាន៥នាក់ចេញ និងដាក់ទណ្ឌកម្មលើទាហាន៤នាក់ទៀត។
យោងតាមប្រភព៖ AP) បានផ្សាយឲ្យដឹងថា នាង Rina Gonoi បានដាក់បណ្តឹងបៀ.តបៀ.នផ្លូវភេ.ទនៅក្រសួងការពារជាតិកាលពីឆ្នាំមុនដោយនិយាយថា នាងរងការបៀ.តបៀ.នជាច្រើនដងដោយមិត្តរួមការងារជាមនុស្សប្រុស បណ្តាលឱ្យនាងត្រូវបោះបង់ចោលអាជីពយោធា។នាង Rina Gonoi បានបង្ហោះសារលើ Twitter ឆ្លើយតបនឹងវិធានការរបស់ក្រសួងការពារជាតិជប៉ុនថា «ខ្ញុំសង្ឃឹមថា អ្នកបៀតបៀនទាំង ៤នាក់នោះនឹងទទួលខុសត្រូវដោយស្មោះត្រង់»។ ក្រោយពេលនាងលាឈប់ពីជួរកងទ័ព និងបានបង្ហាញពីការចោទប្រកាន់លើបណ្តាញសង្គម នាងបានដាក់ញ្ញតិដែលចុះហត្ថលេខាដោយមនុស្សជាង ១០០.០០០នាក់ទៅកាន់ក្រសួងការពារជាតិនៅខែសីហា ដើម្បីស្វែងរកការស៊ើបអង្កេតឡើងវិញអំពីការចោទប្រកាន់របស់នាងដោយភាគីទី ៣។ នាងក៏បាននិយាយផងដែរថា នាងបានទទួលព័ត៌មានអំពីទាហានរាប់សិបនាក់ផ្សេងទៀតដែលត្រូវបានយាយីនៅពេលបំពេញកាតព្វកិច្ចក៏ដូចជាពីឪពុកម្តាយដែលព្រួយបារម្ភអំពីសុវត្ថិភាពកូនស្រីរបស់ពួកគេនៅក្នុងជួរយោធា។នាងនិយាយថា នាងលើកបញ្ហារបស់នាងជាសាធារណៈព្រោះនាងចង់ជួយដល់អ្នកដទៃដែលមិនអាចបញ្ចេញសំឡេងបាន។
ក្រោយមក ក្រសួង កាពារជាតិបាន បើក ការសើបអង្កេត និង សេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធផលបណ្តោះអាសន្ននៃការស៊ើបអង្កេតឆ្លើយតបនឹងករណីរបស់ Rina Gonoi បានរកឃើញបញ្ហាចំនួន ១.៤១៤ករណី។ ក្នុងចំណោមទាហាន ៥នាក់ដែលត្រូវបានបណ្តេញចេញពីជួរកងទ័ព មាន៤នាក់បានទទួលស្គាល់ថាបៀ.តបៀ.នជនរងគ្រោះ និងបានសុំទោសនាងកាលពីខែតុលា។ ចំណែកទាហានទី ៥ត្រូវគេរកឃើញថាជាមេក្លោងនៃជនទាំង៤នាក់នោះ៕

Facebook Comments
Loading...