សាលាខណ្ឌដូនពេញ បាននិមន្តព្រះសង្ឃ សូត្រនិមន្តប្រសិទ្ធិពរជ័យ សិរីសួរស្តី ជូនដល់មន្ត្រីទាំងអស់ក្នុងខណ្ឌ និងសង្កាត់

0
618

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះសាលាខណ្ឌដូនពេញ បាននិមន្តព្រះសង្ឃចំនួន៧ព្រះអង្គ សូត្រនិមន្តប្រសិទ្ធិពរជ័យ សិរីសួរស្តី ជ័យមង្គល វិបុលសុខ ក្រោមអធិបតីភាពលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីថ្នាក់ខណ្ឌ ព្រមទាំងសង្កាត់ ជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីព្រះសង្ឃសូត្រមន្ត ចំរើនព្រះបរិទ្ធទៅតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ រុងរឿងនៃយើង ដើម្បីជាការលើករាសីនាំមកនូវសេចក្តីសុខសិរីមង្គល សប្បាយរុងរឿងដល់មន្ត្រីគ្រប់ៗគ្នាផងនោះ មន្ត្រីទាំងអស់បានឧទ្ទិសកុសលផលបុណ្យប្រកប ដោយក្តីសទ្ធាជ្រះថ្លាតាមរយៈព្រះសង្ឃជាស្រែបុណ្យ ជូនញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកហើយនោះ ព្រមទាំងជូនចំពោះដួងវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងនគរបាលជាតិដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុការពារ ប្រទេសជាតិមាតុភូមិ ទាំងអស់កន្លងមក សូមមកទទួលនូវបុណ្យកុសល ដែលមន្ត្រីសាលាខណ្ឌដូនពេញបានឱទិសឲ្យនាពេលនេះ ហើយសុំឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះបានរំដោះរួចចាកផុតពី កម្មពៀរវេរាទាំងឡាយ ទាំងពួងនិងបានទៅសោយសុខដល់ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងពិធីនេះផងដែរព្រះសង្ឃ និងលោកតាអាចារ្យក៍បានបួងសួងដល់ទសបរមីដែលថែរក្សាទឹកដីក្នុងខណ្ឌដូនពេញទាំងមូល និងទេវតាដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា សុំជួយប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួរស្តី បវរមហាប្រសើរ ជូនចំពោះលោកជា ខេមា អភិបាល នៃគណអភិបាលខណ្ឌដូនពេញ លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីថ្នាក់ខណ្ឌ ព្រមទាំងសង្កាត់ សូមឲ្យទទួលបាននូវសិរីសួស្ដីជ័យមង្គល និងវិបុលសុខ ដោយសូមឲ្យបំពេញភារកិច្ចឲ្យបានជ័យជំនះគ្រប់ៗគ្នា និងសូមឲ្យទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីកម្មវិធីសូត្រនិមន្តចំរើនព្រះបរិតរួច សាលាខណ្ឌដូនពេញ ក៍បានរៀបចំកម្មវិធីហូមអាហារសាមគ្គី ជាមួយមន្ត្រីទាំងអស់ និងភ្ញៀវកេត្តិយសជាច្រើនរូមទៀតយ៉ាងសប្បាយរីករាយផងដែរ៕

Facebook Comments
Loading...