លោក សុខ សម្បត្តិ ដឹកនាំក្រុមការងារចែកអោយណោយដល់ប្រជាពលរដ្ឋក្រីក្រមកពីសហគមន៍សុខសាន នៅសង្កាត់ទំនប់ទឹក ចំនួន៥៧គ្រួសារ

0
439

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃសៅរ៍១១រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២  លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារបក្ស ដែលមានសមាសភាពលោក គឹម ឈុន អ៊ូ អនុប្រធានគណកម្មាធិកាបក្សខណ្ឌ លោក -លោកស្រីគណៈអចិន្រ្តែយ៍បក្ស ក្រុមការងារបក្សថ្នាក់ខណ្ឌ និងសង្កាត់ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ចែកជូនប្រជាពលរដ្ឋក្រីក្រមកពីសហគមន៍សុខសាន នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំនួន៥៧គ្រួសារ ដែលក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី០១កេស ជេល០១ដប ម៉ាស់០១ប្រអប់ និងថវិកា៤.០០០០រៀល៕

Facebook Comments
Loading...