អរគុណឯកឧត្តម ឃួង ស្រេង ដែលផ្តល់ដំណើរកំសាន្តដល់លោកគ្រូ អ្នកគ្រូ និងយុវជនចំនួន២០០នាក់ ទៅលេងក្រុងព្រះស៊ីហនុ

0
544

ភ្នំពេញ ៖ ដោយមានការឧបត្ថម្ភពីឯកឧត្តម ឃួង ស្រេង ដឹកនាំដោយលោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ និងលោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ បាននាំលោកគ្រូ អ្នកគ្រូ  និងយុវជន យុវនារី ដែលទើបគ្រប់អាយុបោះឆ្នោតសរុបចំនួន២០០នាក់ ទៅដើរលេងកំសាន្តនៅក្រុងព្រះស៊ីហនុ រយៈពេល២ថ្ងៃ។

ក្នុងការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនសង្កាត់សំរោង និងសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ នាឱកាសនោះលោកស៊ូ ស៊ីវត្ថា បានពន្យល់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឃន៍ ដែលជាការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចំរើន សំបូរ សម្បាយ គ្រប់ទីកន្លែងនៅទូទាំងប្រទេស។

លោកស៊ូ ស៊ីវុត្ថា បានលើកឡើងទៀតថា ក្នុងការធ្វើដំណើរកំសាន្តនេះ បានបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងលោកគ្រូ អ្នកគ្រូ និងយុវជនសង្កាត់និងក្រុមការងារចុះជួយសង្កាត់សំរោង ពិសេសបំផុសឲ្យយុវជនជំនាន់ក្រោយយល់ដឹងអំពី អំពើនិងបំណងល្អរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើយុវជនរហូតមកនោះ។

លោកបញ្ជាក់ថា យើងមានសន្តិភាពទើបយើងមានថ្ងៃនេះ ជាក់ស្តែងនៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកគ្រូអ្នកគ្រូ និងយុវជនសង្កាត់សំរោង និងសង្កាត់ពន្យាំង នៃខណ្ឌព្រែកព្នៅ មានវាសនាដើរលេងកំសាន្យជុំគ្នាចំនួន២០០នាក់នៅក្រុងព្រះស៊ីហនុ ដោយសាមគ្គីជាបងប្អូនយ៉ាងរីករាយ ហើយប្តេជ្ញាគាំទ្រ គណបក្សប្រជាជនកម្ពុជា ជារៀងរហូត៕  

Facebook Comments
Loading...