លោក សុខ សម្បត្តិ ណែនាំឲ្យលោកអភិបាលរងដឹកនាំមន្ត្រីចុះណែនាំម្ចាស់ការដ្ឋានដែលយកគ្រឿងចក្របិទផ្លូវលេខ៣០០ អោយយកមករក្សាទុកបណ្តោះអាសន្ន

0
443

ភ្នំពេញ ៖ ដោយមានគោលការណ៍ណែនាំពីលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំការិយាល័យភូមិបាល និងមន្ត្រីសង្កាត់បឹងកេងកង២ បានចុះនែនាំដល់ម្ចាស់ការដ្ឋានដែលយកគ្រឿងចក្របិទផ្លូវលេខ៣០០ ស្ថិតនៅដីឡូតិ៍លេខ១២ ផ្លូវ១១៣កែងផ្លូវ៣០០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង យកមករក្សាទុកបណ្តោះអាសន្ននៅដីឡូត៍១កន្លែង ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើចរាចរបានស្រួលឡើងវិញ។

ក្នុងការចុះទៅផ្អាកនេះលោក ហួត លាភពិសិដ្ឋ បានមានប្រសាសន៍ថា បើតាមការរាយការពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា សំណង់នេះកន្លងមកមានធ្លាក់ថ្ម និងរបស់របរផ្សេងៗធ្លាក់មកលើផ្លូវ និងផ្ទះប្រជាពលរដ្ឋដែលនៅជាប់ទីនោះ ដោយប្រជាពលរដ្ឋបានរាយការទៅសង្កាត់ជាបន្តបន្ទាប់ ហើយសំណង់នេះកន្លងមកក៍បានធ្វើឲ្យធ្លាក់ថ្មពីលើមកក្រោម ដោយបានបែកលូសាធារណៈទៀតផង។

លោកបន្តថា ផ្លូវជារបស់សាធារណៈ គឺសម្រាប់ធ្វើចរាចរណ៍ មិនមានបុគ្គលណាមានសិទ្ធយកគ្រឿងចក្រមកបិទផ្លូវបែបនេះបានទេ ហើយអាជ្ញាធរយើងបានឲ្យម្ចាស់ការដ្ឋានយកចេញ២ថ្ងៃមកហើយ តែម្ចាស់ការដ្ឋាននេះមិនព្រមធ្វើតាមនោះទេ ទើបថ្ងៃនេះយើងចុះមកផ្អាកជាបណ្តោះអាសន្នសិន តែបន្ទាប់ពីចុះផ្អាកនេះហើយបើការដ្ឋាននេះនៅធ្វើបន្តទៀតនោះរដ្ឋបាលខណ្ឌនិងមករឹបអូសសម្ភារៈយកទៅរក្សាទុកនៅសាលាខណ្ឌ ដោយមិនទទួលខុសត្រូវក្នុងការខូចខាតនោះឡើយ។

លោកបញ្ជាក់ថា សំណង់នេះបន្ទាប់ពីយើងផ្អាកហើយ តម្រូវឲ្យម្ចាស់សំណង់នេះ ធ្វើការជួសជុលលូរដ្ឋដែលបែកខូចខាត និងរៀបចំសំណាញ់ការពារឡើងវិញដើម្បីកុំអោយធ្លាក់សំភារះសំណង់ផ្សេងៗបន្តទៀត ហើយសុំច្បាប់ឲ្យបានត្រឹមត្រូវទើបយើងអនុញ្ញាតឲ្យសាងសង់បន្ត៕

Facebook Comments
Loading...