រដ្ឋបាលខណ្ឌទួលគោក អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍

0
541

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក តំណាងឱ្យក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌទាំងអស់ សូមគោរពសម្ដែងនូវការអបអរសាទរ និងសេចក្ដីរំភើបរីករាយប្រកបដោយមោទនភាពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលប្រទេសបារាំងសភាទី១៧ នៃតុលាការទីក្រុងប៉ារីស បានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងបានរកឃើញការពិតថា ទណ្ឌិត សម រង្សី បានប្រព្រឹត្តអំពើបរិហាកេរ្ដ៍ចំពោះ សម្ដេចតេជោ។

លោក ជា ពិសី ឆ្លៀតក្នុងឱកាសអបអរសាទរនេះ សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិស ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សម្ដេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ សុភមង្គលវិបុលសុខ មហាប្រសើរគ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូម សម្ដេចតេជោ មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

សូមជម្រាបថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ ភាពស្អាតស្អំ និងមហាកិត្តិយសជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»៕

Facebook Comments
Loading...