រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ផ្តោតសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ លប់បំបាត់ល្បែងស៊ីសង ការបំរើសេវ៉ាច្រកខណ្ឌ និងសង្កាត់

0
643

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ផ្តោតសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ លប់បំបាត់ល្បែងស៊ីសង ការបំរើសេវ៉ាច្រកខណ្ឌ និងសង្កាត់ និងបញ្ហាប្រឈមក្នុងមូលដ្ឋាននារដូវភ្លៀងមិនទាន់បញ្ចប់នេះ ក្រោមអធិបតីភាពលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្រ្តី សំខាន់ៗគ្រប់លំដាប់ថ្នាក់ក្រោមឱវាទនៃសាលាខណ្ឌ និងសង្កាត់មួយចំនួនទៀតផងដែរ។

បន្ទាប់ពីលោក លោកស្រីចៅសង្កាត់ទាំង៥បានធ្វើការរាយការណ៍ពីស្ថានភាពក្នុងសង្កាត់រៀងៗខ្លួនមក លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌ បានលើកឡើងថា សង្កាត់ទាំងអស់ត្រូវជូនដំណឺងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានដឹង អំពីរាល់ឯកសារទាំងអស់ត្រូវតែចូលច្រក ពិសេសឯកសារការទិញ លក់ដី ព្រោះការយ៉ឺតយ៉ាវកន្លងមកគឺពួកគាត់បានពឹងទៅលើអ្នកកាន់ឯកសារ ហើយអ្នកកាន់ឯកសារបានពន្យាពេលបែបនេះ បែបនោះដើម្បីបានសេវ៉ាច្រើន តែបើបងប្អូនមករកសេវ៉ាច្រកចេញចូលតែមួយសាលាខណ្ឌគឺអស់សេវាតិចហើយ សេវ៉ាលឿនទៀត។

លោកបន្តថា ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធមិនត្រូវឲ្យបង់លុយទៅឲ្យមន្ត្រីសុរិយោដីនោះទេ ហើយលោកក៍មិនឲ្យមន្ត្រីរបស់លោកទាំងអស់យកលុយពីប្រជាពលរដ្ឋនោះដែរ តែបើប្រជាពលរដ្ឋមានការទិញ ឬលក់ដី ហើយហៅមន្ត្រីសុរិយោដីទៅវ៉ាស់វែង គឺសម្រេចទៅលើទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយខាងមន្ត្រីយើងមិនត្រូវការទាសេវ៉ាពីបងប្អូនឡើយ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៥ ត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ជាពិសេសក្នុងការលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយយើងដឹងស្រាប់ហើយមកដល់ពេលនេះតាមរបាយការណ៍គឺមិនមានទៀតឡើយល្បែងស៊ីសង ហើយយើងត្រូវទប់ស្កាត់កុំឲ្យកើតមានទៀតឲ្យសោះក្នុងទឹកដី នាខណ្ឌព្រែកព្នៅរបស់យើង។

លោកអភិបាលខណ្ឌបញ្ជាក់ថា ភូមិ និងសង្កាត់ត្រូវដឹងមុនគេ ដោយមិនចាំបាច់គេរាយការណ៍ទើបយើងដឹងនោះទេ គឺត្រូវសង្កេតនិងតាមដានក្នុងទឹកដីរបស់ខ្លួនឲ្យបានគ្រប់ពេលវេលា បើមានកើតឡើងល្បែងស៊ីសងត្រូវបង្ក្រាប តែបើបង្ក្រាបមិនបានត្រូវរាយការមកថ្នាក់ខណ្ឌ ខណ្ឌនិងទៅបង្ក្រាបឲ្យបានទាន់ពេលវេលា។ ជាចុងក្រោយលោកក៍បានផ្តាំផ្ញើរដល់មន្ត្រីសង្កាត់ទាំអអស់ ត្រូវធ្វើការបំរើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវទទួលយកសូមណូមពររបស់ប្រជាពលរដ្ឋ ដែលមានបញ្ហាយកមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលាកុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់អ្វីឡើយ៕

Facebook Comments
Loading...