មនុស្ស៨នាក់បានស្លាប់ និងរបួស១១នាក់ ក្នុងករណីឆេះបន្ទប់តាំងបង្ហាញម៉ូតូអេឡិចត្រូនិកក្នុងប្រទេសឥណ្ឌា

0
529

ញូដេលី ៖ នគរបាលឥណ្ឌាបាននិយាយនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា អគ្គីភ័យដែលបានចាប់ផ្តើមនៅបន្ទប់តាំងបង្ហាញម៉ូតូអេឡិចត្រិច ក្នុងប្រទេសឥណ្ឌាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងរបួស ១១ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតដែលពាក់ព័ន្ធនឹងយានជំនិះអគ្គិសនីនៅក្នុងប្រទេស។

ការកើនឡើងនៃការឆេះម៉ូតូអេឡិចត្រូនិក ( e-scooter) នៅឆ្នាំ២០២២ បានធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលចង់លើកកម្ពស់ការប្រើប្រាស់កង់ពីរបែបនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុល។ ការស៊ើបអង្កេតដំបូងបានកំណត់អត្តសញ្ញាណកោសិកាថ្ម និងម៉ូឌុលថ្មដែលមានកំហុស ក្នុងចំណោមមូលហេតុចម្បងៗ។

ប៉ូលិសបាននិយាយថា អគ្គីភ័យចុងក្រោយនេះ បានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ នៅក្នុងបន្ទប់ក្រោមដីរបស់សណ្ឋាគារមួយ ដែលដាក់តាំងបន្ទប់តាំងបង្ហាញជាមួយនឹងម៉ូតូអេឡិចត្រិចចំនួនពីរគ្រឿងនៅក្នុងទីក្រុង Secunderabad ភាគខាងត្បូង។

ប្រភពពី CNA

Facebook Comments
Loading...