ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំវិសាមញ្ញ លើកទី២ អនុម័តការកែសម្រួលគណៈកម្មធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌបឹងកេងកង

0
306

ភ្នំពេញ ៖ កាលពីរព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំវិសាមញ្ញ លើកទី២ អាណត្តិទី៣ បន្ទាន់មួយស្តីពីការកែសម្រួលគណៈកម្មធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌបឹងកេងកង ដែលមានការចូលរួមជាអធិបតីពីលោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាខណ្ឌ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះលោកគឹម ឈុនអ៊ូ បានមានប្រសាសន៍ថា បន្ទាប់ពីមានការប្តូរអភិបាលខណ្ឌមក នេះជាកិច្ចការបន្ទាន់ដែលតម្រូវហៅក្រុមប្រឹក្សាខណ្ឌមកប្រជុំ និងអនុម័តស្តីពីការកែសម្រួលគណៈកម្មធិការលទ្ធកម្ម នាពេលនេះ ហើយនៅមានសមាសភាពជាច្រើនទៀតដែលតម្រូវឲ្យក្រុមប្រឹក្សាអនុម័ត តែសមាសភាពខ្លះមិនទាន់ប្រញ៉ាប់ទេអាចលើកទៅដល់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែតែម្តង។

ដោយឡែកលោកហួត លាភពិសិដ្ឋ បានមានប្រសាសន៍ថា បន្ទាប់ពីបង្កើតបានគណកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌបឹងកេងកង រួចហើយយើងទាំងអស់គ្នារួមគ្នា ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ ដែលរៀបចំដោយអង្គភាពលទ្ធកម្ម ដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងឯកភាពមុននិងផ្ញើរជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងអនុម័ត កុំឲ្យមានការរាំងស្ទះឲ្យសោះ។

គួរបញ្ជាក់ថា ក្នុងករកែសម្រួលគណៈកម្មធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌបឹងកេងកង នេះ ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានសម្រេចសម្លេង១៧រូបលើ១៧រូប ក្នុងនោះបានសម្រេច១ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌ ជាប្រធាន ២លោកសុខ វិរៈ អភិបាលរងខណ្ឌ អនុប្រធាន ៣លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ អនុប្រធាន ៤លោកវិន សុខសន្តិរ័ត្ន សមាជិកក្រុមប្រឹក្សាខណ្ឌ សមាជិក ៥លោកយុត ឡង់ឌី នាយករដ្ឋបាលខណ្ឌ សមាជិក ៦កញ្ញាថន គន្ធា មន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុ សមាជិក ៧លោកជួប សុខសេរី ប្រធានអង្គភាពលទ្ធកម្មខណ្ឌ លេខាធិការ៕​

 

 

Facebook Comments
Loading...