ម៉ិកស៊ិកជាប់កំណត់ត្រាអ្នកកាសែតស្លាប់ច្រើនបំផុត ក្នុងឆ្នាំនេះ មានការសម្លាប់ ១៨នាក់ហើយ

0
801

មិចស៊ិកូ ៖ របាយការណ៍អង្គការសិទ្ធិមនុស្ស ឈ្មោះថា « Article 19» បានឲ្យដឹង តាមរយៈរបាយការណ៍មួយ កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំដែលស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់អ្នកកាសែត នៅក្នុងប្រទេសម៉ិកស៊ិក ដោយ ១៨នាក់ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ក្នុងចំណោមអ្នកស្លាប់ទាំង ១៨នាក់ ប្រភពបានកំណត់អត្តសញ្ញាណទំនាក់ទំនងសក្តានុពលទៅនឹងការងាររបស់ពួកគេ មាន៩ករណី នេះបើតាមប្រភពដដែល។

ប្រភពបានឲ្យដឹងថា ឆ្នាំ2022 អាចជាឆ្នាំដ៏អាក្រក់បំផុត ក្នុងមួយសតវត្សរ៍ សម្រាប់សារព័ត៌មាន នៅប្រទេសមិចស៊ីក ។ ក្នុងរយៈពេលជាងប្រាំបីខែ ចំនួនអ្នកស្លាប់សម្រាប់ឆ្នាំ2022 បានកើនលើស ករណីឃាតកម្មចំនួន ១៣ដែលបានកត់ត្រា កាលពីឆ្នាំ២០២១និង ១៤ករណីដែលបានកត់ត្រា ក្នុងឆ្នាំ 2020 ៕

ប្រភពពី VNexpress ដោយ៖ សារ៉ាត

Facebook Comments
Loading...