ហ្វាវ ! ភិក្ខុសង្ឃប្រមាណជាង៨០អង្គ រងគ្រោះនឹងខកចិត្ត ចាញ់បោកសង្ឈដូចគ្នា រឿងដាក់ពាក្យ ស្វ័យរិន ប្រឡងបាក់ឌុបមិនបានប្រឡង ខាតបង់បច្ច័យ ជិត១០០លានរៀល ថែមទាំង គម្រាម ថាបើអង្គណាហ៊ានតវ៉ា នឹងជាប់គុក

0
458

បាត់ដំបង ៖ ព្រះសង្ឃគង់ក្នុងខេត្តបាត់ដំបង ប្រមាណជាង៨០ អង្គ ខកចិត្តជាខ្លាំង ចំពោះ  ភិក្ខុសង្ឈ ព្រះនាម អ៊ុត ឆេងវណ្ណ គង់នៅក្នុងវត្តឥន្ទ្រាធិបតី ហៅវត្តសង្កែ ក្រុងបាត់ដំបង រឿងទទួលយកបញ្ច័យ មួយអង្គ១លានរៀលក្នុងមួយអង្គៗ សរុបជិត១០០លានរៀល ដើម្បីរត់ការដាក់ពាក្យប្រឡងបាក់ឌុបមិនបានសម្រេច ហើយលុយក៏អស់ទៀត។( មិនខុសពាក្យ ចាស់ពោលថា លុយក៏បង់ ថង់ក៏ដាច់)។

យោងតាម ភិក្ខុ សង្ឃមួយអង្គគង់ក្នុងវត្តបច្ឆា មានសង្ឃដីកាកាលពីថ្ងៃទី២៥ កក្កដានេះថា ឆ្នាំ២០២២ ព្រះអង្គក៏ដូចជាព្រះសង្ឃជាច្រើនអង្គទៀតប្រមាណជាង៨០ អង្គ គង់នៅតាមបណ្តាស្រុក នានាក្នុងខេត្តបាត់ដំបង បានសម្រេច បង់បច្ច័យក្នុងមួយអង្គៗចំនួនពី៨០ម៉ឺន និងខ្លះទៀតចំនួន ១លានរៀល ជូនទៅសង្ឃដូចគ្នាមានព្រះនាម អ៊ុត ឆេងវណ្ណ គង់នៅក្នុងវត្តឥន្ទ្រាធិបតី ហៅវត្តសង្កែ ក្រុងបាត់ដំបង ដើម្បីរត់ការមានសិទ្ធិប្រឡងបាក់ឌុបស្វ័យរិន តាំងពីអំឡុងខែកុម្ភៈមកម៉្លេះ។ តែចុងក្រោយនេះត្រូវសង្ឃព្រះនាម អ៊ុត ឆេងវណ្ណ បានឆាតតាមទូរសព្ទប្រាប់ថាគួរឱ្យស្តាយ សង្ឃដែលលោកបានដាក់ពាក្យតាមរយ:ព្រះអង្គ រត់ការប្រឡងទាំងអស់នោះមិនមានឈ្មោះប្រឡងទេ ហើយបច្ច័យទាំងអស់ ក៏រត់ការអស់ដែរ។

ប្រភពដដែលបន្តថា ក្រោយព្រះអង្គទទួលបានដំណឹងមិនមានឈ្មោះ ប្រឡងព្រះអង្គមានការខកចិត្តជាខ្លាំង ហើយមិនអស់ចិត្តក៏បានទំនាក់ទំនងសួរនាំដល់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិសាត់ ដែលជាកន្លែងដាក់ពាក្យស្នើរសុំប្រឡង ត្រូវមន្ត្រីមន្ទីរអប់រំប្រាប់ថាឆ្នាំនេះមិនមានព្រះសង្ឃដាក់ពាក្យប្រឡងមកពីខេត្តផ្សេងឡើយ ទើបព្រះអង្គបានដឹងច្បាស់ថាចាញ់បោកគេហើយ ហើយក៏នាំគ្នាទៅជួបជាមួយព្រះអង្គ អ៊ុត ឆេងវណ្ណ ជាច្រើនលើកដើម្បីដោះស្រាយតែលោកមិនទទួលខុសត្រូវ មិនខុសពីឆ្នាំមុនៗនោះទេព្រះអង្គ អ៊ុត ឆេងវណ្ណ ក្នុងការរត់ការតែងតែមិនមានឈ្មោះព្រះសង្ឃពី១០ ទៅ២០អង្គ រួចបដិសេធមិនទទួលខុសត្រូវដូចគ្នា។

យោងតាម គណនី ហ្វេកបុក ឈ្មោះ បាលីកោសល្យ តាណទិន្នោ  បានសសេរសារបង្ហោះនៅលើ បណ្តាញសង្គម ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម ថាមិនចង់ផុសហ្វេសបុកទេ តែហ៊ានគម្រាមកំហែងសមណសិស្សអ្នករងគ្រោះថា អង្គណាហ៊ានតវ៉ា នឹងត្រូវជាប់គុក។ លោកម្ចាស់ព្រះនាមអ៊ុត ឆេងវណ្ណគង់ស្នាក់នៅវត្តសង្កែ បាន បោកប្រាស់ទំនុកចិត្តសមណសិស្ស១០០អង្គជាង ដែលដាក់ពាក្យប្រលងបំពេញវិជ្ជាបាក់ឌុប។ លោកម្ចាស់អង្គនេះជា អ្នករត់ការឯកសារ ហើយតម្រូវឲ្យលោកដែលបំពេញវិជ្ជានោះ ត្រូវបង់ប្រាក់ក្នុង១អង្គ ១លានរៀល សរុបទៅ១០០លានជាង តែដល់ពេលដែលសមណសិស្សគ្រប់សាកសួរពត៌មានទៅ មន្ទីរអប់រំ ខាងមន្ទីរថាមិនបានទទួលពាក្យឡើយ ។ ដូច្នេះ ថវិកាទាំងអស់ត្រូវលោកស៊ីដាច់ភ្លឹង ហើយពេលសមណសិស្សស្នើថវិកាមកវិញ លោកឆ្លើយថាលុយខុសច្បាប់ ហើយបិទទ្វារចាក់សោរមិនព្រមដោះស្រាយឡើយ។ គ្នាលោកម្ចាស់ ដែលបោកប្រាស់ត្រូវទុតិយបារាជិកនេះមាន២នាក់ទៀត គឺលោក១អង្គ និងគ្រហស្ថ១នាក់។ បុគ្គលអស់ភេទជាបព្វជិតហើយ មិនគួរណាទុកឲ្យស្នាក់នៅទៀតឡើយ គួរតែផ្សឹកហើយ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់។ ក្នុងសមណសិស្សទាំងនោះមានសិស្សខ្ញុំជិត២០អង្គដែរដែលត្រូវបុគ្គលខាងលើបោកប្រាស់។ លោកស្នាក់នៅវត្តសង្កែ ខេត្តបាត់ដំបង។ តែក្រោយសំណេរនោះ ត្រូវបានលុបចេញវិញ មិនដឹងថាមានដំណោះស្រាយបែបណានោះទេ។ ជុំវិញបញ្ហាខាងលើនេះ ព្រះសង្ឃព្រះនាម អ៊ុត ឆេងវណ្ណ អង្គភាពយើងមិនអាចសុំការ បំភ្លឺបានទេ។ ចំណែកឯលោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បាត់ដំបងបានបញ្ជាក់ថា ករណីខាងលើបានកើតឡើងពិតប្រាកដមែន លោកទើបទទួល បានព្រឹកមិញនេះ។ចំពោះមុខលោកកំពុងជំរុញឱ្យលោកគ្រូចៅអធិការវត្តសង្កែផ្ទាល់ ជាមួយនឹងមន្ត្រីសង្ឃអង្គផ្សេងទៀតចូលរួមដោះស្រាយមួយជំហានសិន៕

Facebook Comments
Loading...