ក្រុមតៃកុងឡានចង្កូតស្តាំយល់ព្រមបើកផ្លូវរង្វង់មូលគួរស្រូវ វិញហើយបន្ទាប់ពីតំណាងក្រសួងមកទទួលសំណើររបស់ពួកគេ

0
503

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដង្កោ ប្រាប់អោយដឹងថា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានតៃកុងឡានដឹកដីចង្កូតស្តាំប្រភេទ ៥តោន ប្រមាន២០០នាក់ និងរថយន្តចំនួនប្រមាណ១៧៥គ្រឿង បាននាំគ្នាយករថយន្តមកបិទផ្លូវត្រង់ចំណុចរង្វង់មូលគួរស្រូវ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសុំទាមទារចំនួន០១ចំណុច សុំទាមទារបង់ពន្ធ តែសុំមិនកែចង្កូច នោះត្រូវបានតំណាងក្រសួងមកទទួលសំណើរ។

ប្រភពព័ត៌មានប្រាប់បន្តថា សកម្មភាពតវ៉ាបិតផ្លូវនេះ អូសបន្លាយរហូតវេលាម៉ោងជាង១២ ថ្ងៃ ខែ ឆ្នាំដដែល ទើបមានតំណាងក្រសួងសាធារណៈការនិង ដឹកជញ្ជូន ដឹកនាំដោយ លោក សូរ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណៈការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានទទួលយកសំណើររបស់ពួកគាត់ទៅរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការបន្ត ទើបពួកគាត់បានរំសាយទៅវិញនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃខែឆ្នាំដដែលដោយមិនធ្វើការបិទផ្លូវទៀតទេ។

គួររំលឹកអោយដឹងថា អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមជម្រានជូនថា ការប្រមូលពន្ធ និង អាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ដោយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ចំពោះរថយន្ត ចង្កូតស្តាំដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។

ចំណែកឯ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្ទាស់ តាមនីតិវិធីជាធរមាន៕

Facebook Comments
Loading...