រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សាងសង់រួចរាល់ និងត្រៀមបើកដំណើរការក្នុងសប្តាហ៍នេះ

0
363

ពោធិ៍សាត់ ៖ រោងចក្រដំឡើងរថយន្តយីហោ Ford ស្ថិតក្នុងស្រុកគ្រករ ខេត្តពោធិ៍សាត់ បានបញ្ចប់ការសាងសង ចជាស្ថាពរ ហើយ ស្ថិតក្នុងស្រុកគ្រករ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនគ្រោងនឹងបើកដំណើការជាផ្លូវការរោងចក្រនេះ នៅក្នុងសប្តាហ៍នេះ។

រោងចក្រដំឡើងរថយន្ត Ford នេះ សាងសង់លើផ្ទៃដី៤ ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះ អាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA រោងចក្រនេះ នឹងអាចដំឡើងរថយន្តហ្វតបានជាង ១ពាន់គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។

យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់អាជ្ញាធរ បានឲ្យដឹងថា អាជ្ញាធរ កំពុងសាងសង់ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រដំឡើងរថយន្តFord របស់ក្រុមហ៊ុនRMA Cambodia ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។

Facebook Comments
Loading...