សឿងមែន ប្រពន្ធតាមទាន់ប្តីកំពុងឌុបស្រីស្នេហ៏ ហើយប្រពន្ធសួរថា រវាងប្រពន្ធ កូនពីនាក់និងស្រី យកមួយណា លោកប្តីឆ្លើយយ៉ាងឡូយថាយកស្រី រួចទុកម៉ូតូ ឲ្យប្រពន្ធដឹកដៃគ្នាដើរចេញបាត់ទៅ

0
609

ស្វាយរៀង ៖ រឿងរ៉ាវផ្ទៃក្នងគ្រួសារ គ្មានអ្នកណាដឹងក្រៅពី ភាគីទាំងពីនោះឡើយ  ជាក់ស្តែង កាលពីពេលថ្មី នេះ ប្រពន្ធតាមទាន់ប្តី ជិះម៉ូតូឌុបស្រីក្មេងរូបស្រស់ស្អាត នៅតាមផ្លូវមួយកន្លែង នៅក្រុងបាវិត បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំង បន្ទាប់ពី ប្រពន្ធ សួរថា យកស្រីរឺប្រពន្ធ កូន  លោកប្តីឆ្លើយយ៉ាងឡូយថាយកស្រី រួចទុកម៉ូតូ ឲ្យប្រពន្ធដឹកដៃគ្នាដើរចេញបាត់ទៅ ដោយគ្មានអាណិត ប្រពន្ធអ្វីបន្តិចសោះ។ តែយ៉ាងណាក៏ដោយ គេហទំព័រយើង ក៏សូមមិនធ្វើអត្ថធិប្បាយខាងណាខុសខាងណាត្រូវនោះដែរ យើងខ្ញុំលើកយកមកផ្សព្វផ្សាយតែពីសកម្មភាព និងហេតុការណ៏ប៉ុណ្ណោះ រឿងអាក្រក់ ល្អ ស ខ្មៅ ខុស រឺត្រូវមានតែភាគី ប្តីនិងប្រពន្ធ តែប៉ុណ្ណោះ ដែលអាចបកលស្រាយបាន។

យោង តាមរយៈវីដេអូជាង១នាទី ដែលថតពីសកម្មភាព ពេលស្ត្រីជាប្រពន្ធតាមទាន់ លោក ប្តីកំពុងឌុបស្រីស្នេហ៏តាមដងផ្លូវ ហើយស្ត្រីជាប្រពន្ធ ព្រលះ បុរសជាប្តីនឹងនារីជាស្រីស្នេហ៏ យ៉ាងចាស់ដៃ ធ្វើឲ្យបុរសជាប្តី និងស្រីស្នេហ៍មិនអាចងើបមុខរួច ហើយនៅទីបំផុត នៅពេលស្រ្តីជាប្រពន្ធ សួរថាប្តីថា តើរវាងប្រពន្ធ កូន២នាក់ និងស្រី ជ្រើសយកមួយណា ស្រាប់តែភ្លាមៗនោះ បុរសជាប្តីចិត្តសឿង បានឆ្លើយថា សុខចិត្តតាមស្រី និងប្រគល់ម៉ូតូជូនប្រពន្ធ ដើរចាកចេញតែខ្លួនទទេទាំងពីរនាក់។ នេះបើតាមគណនីហ្វេសប៊ុកស្រ្តីជាប្រពន្ធ ដែលមានឈ្មោះ ដេវីត កូនម៉ាក់ បានបង្ហោះវីដេអូ និងរូបថតបង្ហាញមុខមាត់ស្រីស្នេហ៍ប្តី ដោយភ្ជាប់ Caption ថា៖ «មើលមុខមីស្រីយកប្តីគេបងប្អូន»។

ក្រោយពី មានការបង្ហោះ វិដេអូពីសក្មភាព ខាងលើ  មហាជននៅក្នុងបណ្តាញសង្គម បាននាំគ្នារិះគន់ បុរសជាប្តីនិងនារីជាស្រីស្នេហ៏ នូវពាក្យមិនសមរម្យជាច្រើន ថា៖ «ថោកណាស់ មុខស្អាតតែគ្មានសមត្ថភាពរកប្តីខ្លួនឯង តិចកម្មពៀរនាង, ដឹងថាគេមានម្ចាស់ហើយនៅមុខក្រាសទៀតស្រីមួយចំនួន គឺថោកទាបបែននេះ, មីស្រីថោកល្មមៗទេ តែអាប្រុសវិញថោកខ្លាំង សុខចិត្តចោលប្រពន្ធកូន ទៅយកស្រី,….។ តែទោះយ៉ាងណា នៅពេលឃើញម្នាក់ៗដាក់ឲ្យនារីជាស្រីស្នេហ៍នោះធ្ងន់ៗពេក ក៏មានអ្នកខ្លះបានលើកឡើងថា «បន្ទោសខាងស្រីក៏មិនកើតដែរ ពេលខ្លះគាត់មិនដឹងថា អាប្រុស ថោកហ្នឹងវាមានប្រពន្ធហើយទេ… គ្នាក៏ជាជនរងគ្រោះផងដែរ»៕

Facebook Comments
Loading...