ជប៉ុន ៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។
ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារយើងបានបន្តចងក្រង និងចែករំលែកបន្តនូវខ្លឹមសារអំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖
បងប្រុស ថាន ថារិន និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន (គណនីហ្វេសប៊ុក៖ Bøy Rīn)
បងប្រុស គីម តុលា និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន (គណនីហ្វេសប៊ុក៖ Bong Tola)
បងប្រុស អ៉ឹង ស៊ាវហុង និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន (គណនីហ្វេសប៊ុក៖ អ៉ឹង ស៊ាវហុង)