ម្ចាស់យានដ្ឋានជួសជុល សៀងហៃ អូតូ សឺវ៉ីស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការ សាលាដំបូងខេត្តកណ្តាលដើម្បីសាកសួរពាក់ព័ន្ធករណី«ឆបោក»

0
4858

កណ្តាល ៖ អតីតថៅកែហាងផឹកស៊ី សៀងហៃ និងបច្ចុប្បន្នជាម្ចាស់យានដ្ឋានជួសជុល សៀងហៃ អូតូ សឺវ៉ីស Shanghai Auto Service នៅក្រុងតាខ្មៅ លោក ជុំ លី វណ្ណារិទ្ធ ត្រូវបាន លោក លាវ ស្រេង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលចេញដីកាបញ្ជាឲ្យចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធករណី«ឆបោក»។

យោងតាម ដីកាបញ្ជាឱ្យចូលខ្លួនបានឲ្យដឹងថា យើង លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានឃើញមាត្រា ៣៧ ៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, បានឃើញសំណើចសុំដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជាឲ្យឈ្មោះ ជុំ លីវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៩៣ ខែមិថុនា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរពាក់ព័ន្ធករណី «ឆបោក»។

គួរជម្រាបថាដីកាបញ្ជាឱ្យចូលខ្លួននេះ ត្រូវបានចុះហត្ថលេខាដោយលោក លីវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ម្សិញមិញនេះ។ ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបាននាំខ្លួនលោក ជុំ លីវណ្ណារិទ្ធ ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីសាកសួរពាក់ព័ន្ធករណី«ឆបោក»។ យ៉ាងណាក៏ដោយគេមិនដឹងថា ម្ចាស់យានដ្ឋាននោះ ឆបោក ប្រាក់គេចំនួន ប៉ុន្មាន ហើយជនរងគ្រោះជាអ្នកណានោះទេ។ គេហទំព័រយើងមិនអាចសុំការបំភ្លឺ ម្ចាស់យានដ្ឋាននោះ បាននៅឡើយទេ ហើយយើងរងចាំបកស្រាយរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...