ព្រោះតែនាងបដិសេធមិនព្រមស្រលាញ់យុវជនម្នាក់គិតខ្លី ចង.កសម្លា..ប់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះ ស្លា..ប់ចោលឪពុកម្តាយ

0
606

បាត់ដំបង ៖ យុវជនម្នាក់គិតខ្លីប្រល័យជីវិត្តខ្លួនឯង ស្លា..ប់ចោលឪពុកម្តាយ ព្រោះតែតូចចិត្តតាមស្រលាញ់កូនស្រីគេ ចង់យកមកធ្វើប្រពន្ធ តែនាងបដិសេធមិនព្រមស្រលា​ញ់ គិតខ្លី ចង.កសម្លា..ប់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះ ហេតុការណ៏នេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំនុចក្រុមទី៣ ភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឿន ភិន ហៅធួក ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានយកខ្សែអង្រឹងចង.ក ទៅនឹងធ្នឹមសសរកន្លោងកណ្តាលផ្ទះ បណ្តាលឲ្យស្លា..ប់។ តាមការបំភ្លឺ របស់ឈ្មោះ ប្រែង សាលីន ភេទស្រី អាយុ ៥៣ ឆ្នាំ ត្រូវជាអ៊ំស្រីបង្កើត បាននិយាយថា មួយរយៈកន្លងមក គាត់ធ្លាប់ឮក្មួយប្រុសនិយាយថា ចង់ចង.ក សម្លា..ប់ខ្លួន លឺដូច្នេះម្ដាយក៏យកទៅស្រោចទឹករំដោះគ្រោះចេញ ហើយកន្លងមកជនរងគ្រោះធ្លាប់ប្រាប់គាត់ថា ខ្លួនចង់បានប្រពន្ធ ប៉ុន្តែខាងស្រីមិនព្រមស្រលាញ់ លុះរហូតដល់ថ្ងៃកើតហេតុ ទើបឮចៅស្រីរបស់ខ្លួនស្រែកពីលើផ្ទះថា ពូធួក ចង.កស្លា..ប់បាត់ហើយ ពេលនោះខ្លួនហើយ និងបងប្អូន បានឡើងទៅលើផ្ទះក៏បានឃើញជនរងគ្រោះចង.ក ពិតមែន។

ក្រោយពីសមត្ថកិច្ចចុះពិនិត្យរួចមក ក៏បានសន្និដ្ឋានថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត(ចង់បានប្រពន្ធ តែសាមីខ្លួនខាងស្រីមិនស្រលាញ់) ទើបចង.កសម្លា..ប់ខ្លួនបែបនេះ។ សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...