នារីម្នាក់ឈឺចាប់និងសោកស្តាយបំផុត ក្រោយពីចង់ស្អាតទៅចាក់ ថ្នាំសម្រកខ្លាញ់ក្បាលពោះមិនស្រកបែរក្លាយទៅជាដំបៅ ខ្ទុះ ស៊ីខាងក្នុងឈឺចាប់ខ្លាំងណាស់

0
655

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ បានសម្តែងការសោកស្តាយ នឹងឈឺចាប់ បំផុត  ក្នុងជីវិត្ត ក្រោយពី នាងបាន ទៅរកសេវា កម្មចាក់ ថ្នាំ រំលាយខ្លាញ់ សម្រកក្បាលពោះ  នៅក្លីកិច  មួយកន្លែង  មិនសមដូចបំណង ក្រោយពី ចាក់រួច  ធាត់លើសដើម មិនតែប៉ុណ្ណោះ ថែមទាំងកន្លែងដែលចាក់មានដំបៅ ខ្ទុះស៊ីខាងក្នុង ឈឺ ឆាប់ខ្លាំងណាស់ដេកមិនបាន។

យោងតាមម្ចាស់គណនី  ហ្វេកបុក ឈ្មោះ  Sreymom Phan  បានស​សេរសារអបអរ ទាំងរូបភាព និងវិក័យបត្រ បង់ប្រាក់ថ្លៃសេវាកម្ម ចាក់រំលាយខ្លាញ់ក្បាលពោះ ចាក់ម្ដង700ដុល្លា តែលទ្ធផលចេញមកមិនបានដូចបំណង ចាក់រួច២ទៅ៣អាទិត្យ ចាប់ផ្តើមចេញសញ្ញាកន្ទួលក្រហមហើយវានិងវិវដ្តន៍ទៅរកខ្ទុះ ជាមួយគ្នានេះ នាង ក៏អំពាវនាវ សូមបងប្អូនដែលចង់ធ្វើដូចនាង សូមមានការប្រុងប្រយត្ន័ កុំឲ្យដូចនាង។

យោ ងតាមខ្លឹមសារ របស់ នារីរងគ្រោះ បានបញ្ជាក់ថា «  នេះជាមេរៀនក្នុងជីវិតលើកទីមួយហើយដែធ្វើសេវាកម្មចាក់រំលាយខ្លាញ់ក្បាលពោះចាក់ម្ដង700$តែលទ្ធផលចេញមកមិនរលាយខ្លាញ់ក្បាលហើយធាត់លើសដើម មិនត្រឹមតែធាត់លើសដើមថែមទាំងមានខ្ទុះស៊ីខាងក្នុងឈឺខ្លាំងណាស់ដេកមិនបាន បើបងប្អូនចង់ឬធ្វើធ្វើសេវាកម្មនេះកំធ្វើអីប្រយ័ត្នជូបរឿងដូចញុំ»។តែយ៉ាង ណាក៏ដោយ  Sreymom Phan   មិនបានបញ្ជាក់ពី ឈ្មោះ និងទីតាំងនិងឈ្មោះ  ក្លីនិច ដែលនាងបានទៅទទួលសេវាកម្ម នោះទេ  ។តែនាងបញ្ជាក់ តបទៅនិងខមិនថា  «កន្លែងដែរសំបូរដារ៉ាប្រមូត តិចទៀតបងបានឃើញហើយ តែគែបិតមួយកន្លែងនៅមួយកន្លែងទៀត»។

យោងតាម ការឆ្លើយឆ្លងខមិន រវាង Sreymom Phan   និង មហាជន នៅលើបណ្តាញសង្គម បានឲ្យដឹងថា  ក្រោយពីមានបញ្ហា  ដំបៅ ខ្ទុះស៊ីខាងក្នុង នៅកន្លែងចាក់ សម្រកខ្លាញ់  នាងបានទៅធ្វើការព្យាបាលនិង វះកាត់ចំនួនបីដងមកហើយ  ហាក់មិនទាន់ធូស្បើយនៅឡើយទេ ។ ភាពជឿជាក់បែក្លាយជាត្រលប់មកជាកាបាក់ទឹកចិត្តនិងសោកស្ដាយ។ជាមួយគ្នានេះ ដែរ មហាជនបានសុំឲ្យនារីរងគ្រោះ បង្ហាញឈ្មោះ ទីតាំង ក្លីនិច ដើម្បីកុំឲ្យ នារីដទៃ ទៀតដែលចង់ស្អាត ទៅរកសេវាចាក់ថ្នាំ អី  មានបញ្ហា ដូចនាង កុំឲ្យស្តាយ ក្រោយ ។  ទោះបីជា យ៉ាងនេះក្តី ម្ចាស់អាខោនមិនបាន បញ្ជាក់ពីការទទួលខុសត្រូវរបស់ ក្លីនិច នោះទៅនាង យ៉ាងណានោះទេ ។   ជុំវិញបញ្ហា ខាងលើនេះគេហទំព័រ យើងបានព្យាយាម សុំការបំភ្លឺបន្ថែមពី Sreymom Phan    ដែរ ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតប នៅឡើយ ។

ដោយឡែក បើយោងតាមម្ចាស់គណនី ហ្វេកបុក ឈ្មោះ DN Bean បានសសេរសារបង្ហោះ មានន័យដូច្នេះថា «សូមចែករំលែកទៅបងប្អូនដែលចង់សំរកគីទ្បូ ឥលូវនេះប្រយ័ត្នចាញ់បោកកន្លែងកែសម្ភស្សដែលគេជួលតារាFacebook និងតារាTikTok ទៅផ្សព្វផ្សាយថាធានាស្រកដោយមិនបាច់តមអាហារ សូមកុំចាញ់បោកហើយស្តាយក្រោយដូចអ្នករងគ្រោះ ព្រោះគេបានធ្វើ Promotion យ៉ាងសាហាវដើម្បីទាក់ទាញ ដោយថាសំរកដោយម៉ាស៊ីនទំនើប កាលពិតគឺគ្មានទេ គឺគេអោយយើងចាក់ទឹកថ្នាំចូលទៅក្នុងពោះរបស់យើងបន្ទាប់ពីចាក់រួច២ទៅ៣អាទិត្យខ្លួនរបស់អ្នកនិងចាប់ផ្តើមចេញសញ្ញាកន្ទួលក្រហមហើយវានិងវិវដ្តន៍ទៅរកខ្ទុះដែលធ្វើយើងឈឺចាប់ខាតពេលនិងអាចឈានដល់មហារីក សូមកុំចាញ់បោកការផ្សព្វផ្សាយរបស់ក្រុមហ៊ុនកែសម្ភស្ស  បរទេសមួយ នៅលើFacebook»៕

Facebook Comments
Loading...