ប្រជាពលរដ្ឋទាំងអស់ត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ ខាងមុខនេះ

0
5583

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិសំរោងត្បូង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២២នេះ លោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានលើកឡើងថា បើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញានប័ណគំរូថ្មី និងត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតសកលនាឆ្នាំ២០២៣ខាងមុខ។

នាឱកាសនោះផងដែរលោកស្រីសក់ ស៊ីថា ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ដែលបានធ្វើល្អហើយនាពេលកន្លងមក ត្រូវធ្វើល្អបន្ថែមទៀត ហើយបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យអត់សោះ។ ជាងនេះទៅទៀតត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឱ្យថ្នាក់ដឹកនាំរបស់យើង នៅខាងលើមានការខកបំណងពីក្រុមការងារនេះឲ្យសោះ។

លោកស្រីបន្តទៀតថា ចាប់ពីពេលនេះទៅក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីគណៈបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញានប័ណគំរូថ្មី និងត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតសកលនាឆ្នាំ២០២៣ ខាងមុខ ដើម្បីយើងទទួលជ័យជំនះបម្រើបងប្អូនប្រជាពលរដ្ឋបន្តទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាលរួចក្រុមការងារបានចែកអំណោយមានអង្ករមួយគ្រួរសា២៥គីឡូក្រាម និងថវិការក្នុងសមាជិកម្នាក់ទទួលបានចំនួន២ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...