ខ្លាំងមែន លោកឆើត ម្ចាស់ទីតាំងជល់មាន់ក្បែប្រឡាយទឹកស្អុយស្ទឹងមានជ័យ ខឹងអ្នកសារព័ត៌មានទៅឡាញ ស្ទុះមកប្រតាយប្រតប់ ដណ្ដើមយកទូរស័ព្ទ បោកចូលទឹកបាត់   ប៊ិះក្លាយទៅជាហឹង្សា

0
7856

ភ្នំពេញ ៖ ម្ចាស់ទីតាំង ល្បែងជល់មាន់ បៀអាប៉ោង ដុះស្លែនៅជាប់ ប្រឡាយទឹកស្អុយស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរងនូវការចោទប្រកាន់ពីក្រុមអ្នកយកព័ត៌មាន អនឡាញថាបានចេញមកប្រតាយប្រតប់ដណ្ដើមយកទូរស័ព្ទអ្នកសារព័ត៌មាន បោះចូលក្នុងទឹកប្រឡាយស្អុយ ព្រោះតែខឹងអ្នកព័ត៌មាន ចុះទៅឡាយព័ត៌មាន ខណះម្ចាស់ទីតាំងនោះនិងអ្នកញៀនល្បែងដទៃទៀត កំពុងពពាក់ពពួនគ្នា លេងល្បែង ប្រជល់មាន់ នៅក្នុងទីតាំងនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នៅចំណុចក្បែប្រឡាយទឹកស្អុយស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ក្រុមអ្នកព័ត៌មានអនឡាញមួយក្រុមបាន នាំគ្នា ទៅឡាយផ្ទាល់តាមបណ្តាញសង្គមស្តីពីសកម្មភាព ប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ប្រជល់មាន បៀនិងអាប៉ោង នៅចំណុច ទីតាំងខាង លើ ។ខណះពេលតែកំពុងតែឡាយ ក៏ស្រាប់តែលិចមុខ បុរសម្នាក់ ម្ចាស់ទីតាំងដែលគេស្គាល់ថាឈ្មោះ ឆើត ចេញមកប្រតាយប្រតប់ដណ្ដើមយកទូរស័ព្ទអ្នក សារព័ត៌មាន បោះចូលក្នុងទឹកប្រឡាយបាត់ព្រោះតែខឹង រំខានការរកស៊ីរបស់គេ សឹងតែផ្តុះហឹង្សាដាក់គ្នាទៀតផង។

ប្រភពដដែលបន្តថា ក្រោយពី មានហេតុការណ៏នោះកើតឡើងគេឃើញ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដែរ។ ប្រភពដដែលបន្តថាទីតាំងនោះមាន អ្នកមានធនធានជាច្រើន ណាស់ពពាក់ពពួនគ្នាចូលទៅលេង ទីនោះ ព្រោះថាទីតាំងនោះមានសុវត្តិភាព ដោយសារតែ លោក ឈ្មោះ ឆើត ម្ចាស់ទីតាំងមានឥទ្ធិពល ខ្លាំងណាស់ មិនខ្លាច អ្នកណាឡើយ សូម្បីតែចៅហ្វាយខណ្ឌ ព្រោះថាកន្លងមកលោកពេជ្រ កែវមុនី្ន អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ធ្លាប់ចុះបង្ក្រាបអោយធ្វើកិច្ចសន្យាច្រើនដង មកហើយ ប៉ុន្តែម្ចាស់ទីតាំងនៅតែផ្គើនមិនខ្លាចញញើត ដោយមានអ្នកចាំបើកទ្វាររបង ផ្ទះអោយ ភ្ញៀវចូលទៅខាងក្នុងរួចបិទទ្វារបងវិញបំភាន់ភ្នែកអាជ្ញាធរ និងសមត្ថកិច្ច តាមពិតនៅខាងក្នុងនៅតែបន្តបើក លេងដដែល ហើយនៅថ្ងៃកើតហេតុ ខណះពេលដែលអ្នកញៀនល្បែង កំពុង ពពាក់ពពួនគ្នាលេង យ៉ាងសប្បាយ ក្រុមអ្នក សារព័ត៌មានចុះដល់ថតផ្តិតយករូបភាពធ្វើការផ្សព្វផ្សាយ ម្ចាស់ទីតាំងដែលគេស្គាល់ថាឈ្មោះ ឆើត ចេញមកប្រតាយប្រតប់ដណ្ដើមយកទូរស័ព្ទអ្នក សារព័ត៌មាន បោះចូលក្នុងទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៊ិះក្លាយទៅជាហឹង្សា រវាងម្ចាស់ទីតាំង និងអ្នកព័ត៌មាន ទៅហើយ ។តែយ៉ាងណាក៏ជុំវិញបញ្ហាខាងលើនេះ គេមិនទាន់ដឹងថាភាគីទាំងពីដោះស្រាយគ្នាបែបណានោះទេ។

ពលរដ្ឋនិងមហាជនរង់ចាំមើលថាអាជ្ញាធរខណ្ឌមានជ័យ ក៏ដូចជាសមត្ថកិច្ច មានចំណាត់ការយ៉ាងណាដែរ ចំពោះទីតាំងលួចលាក់បើកល្បែងភ្នាល់ស៊ីសងបញ្ជល់មាន់ ខាងលើ រហូតដល់មានវិវាទជាមួយក្រុមអ្នកសារព័ត៌មាននៅពេលដែលចុះថតផ្ដិត យក រូបភាពធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ថ្នាក់ដឹកនាំបែបនេះ។

គួររំលឹកផងដែរថា កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា  ហ្គេមបាញ់ត្រី ហ្គេមInternet Online និងល្បែងស៊ីសងផ្សេងទៀត។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាមានបើក ល្បែងស៊ីសង  ហ្គេមបាញ់ត្រី សេវាកម្មInternet លួចបង្កប់ការលេងល្បែងស៊ីសង Online ត្រូវតែ ចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ៕

Facebook Comments
Loading...