ជនជាតិអាមេរិកដែលជាអ្នកជំនាញសិក្សាផ្នែកអាស៊ី បញ្ជាក់ថា មូលដ្ឋានកងទ័ពសមុទ្ររាម គឺជាមូលដ្ឋានកងទ័ពយ៉ាងពិតប្រាកដរបស់កម្ពុជា

0
1081

ភ្នំពេញ ៖ ជនជាតិអាមេរិកដែលជាអ្នកជំនាញសិក្សាផ្នែកអាស៊ី បានបញ្ជាក់ថា មូលដ្ឋានកងទ័ពសមុទ្ររាម គឺជាមូលដ្ឋានកងទ័ពយ៉ាងពិតប្រាកដរបស់កម្ពុជា ដោយគ្មានឃើញវត្តមានកងទ័ពចិនទេ ហើយក៏អត់ឃើញនាវាចម្បាំងចិនផងដែរ ព្រមទាំងមិនបានមើលឃើញមីស៊ីលលឿនជាងសំឡេងរបស់ចិន នៅទីនេះផងដែរ។

លោក Beres Christopherជនជាតិអាមេរិកដែលជាអ្នកជំនាញសិក្សាផ្នែកអាស៊ី បានបញ្ជាក់ទៀតថា គ្មានកងទ័ពផ្សេងមកបោះទីតាំងដូចការចោទប្រកាន់នោះឡើយ “គ្មានមូលដ្ឋានកងទ័ពចិន និងគ្មាននាវារបស់ចិនមួយគ្រឿងណា នៅមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ដូចការចោទប្រកាន់កាលពីពេលកន្លងទៅនោះទេ”។

“យើងមិនបានឃើញវត្តមានកងទ័ពចិនទេ ហើយយើងក៏អត់ឃើញនាវាចម្បាំងចិនផងដែរ យើងក៏មិនបានមើលឃើញមីស៊ីលលឿនជាងសំឡេងរបស់ចិនដែរ”។

“មូលដ្ឋានសមុទ្ររាម មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កលក្ខណៈឱ្យកងទ័ពចិន ឬនាវាចម្បាំងចិនចូលបោះទីតាំងនោះទេ ហើយនៅទីនេះទឹករាក់ មិនសក្តិសមសម្រាប់នាវាមុជទឹកធ្វើប្រតិបត្តិការយោធានោះឡើយ។”

លោក Beres Christopher បន្ថែមថា យុទ្ធសាស្ដ្រ និងគោលដៅររបស់ចិន គឺផ្ដោតទៅលើសមុទ្រចិនខាងត្បូង មិនមែនផ្ដោតលើឈូងសមុទ្រថៃនោះទេ។

លោកបានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម គឺជាមូលដ្ឋានកងទ័ពយ៉ាងពិតប្រាកដរបស់កម្ពុជា គ្មានកងទ័ពផ្សេងមកបោះទីតាំងដូចការចោទប្រកាន់នោះឡើយ៕

Facebook Comments
Loading...