បុរសឯកអេស្បាញឈ្នះជ័យលាភី ខណៈបុរសឯកកម្ពុជា បានបង្ហាញភាពសង្ហានៅលើឆាកមិនអន់ជាងគេដែរ បើទោះជាមិនបានឈ្នះតំណែងអ្វីក៍ដោយ

0
1337

ភ្នំពេញ ៖ លោក សុវណ្ណ គិរីដា គឺជាប្រុសសង្ហារបស់កម្ពុជា ដែលទៅចូលរួមប្រកួតពាន Mister Global 2021 បានបង្ហាញភាពសង្ហានៅលើឆាកមិនអន់ជាងគេដែរ បើទោះជាលោក មិនបានឈ្នះតំណែងអ្វីតែ អ្នកគាំទ្រនៅតែពេញចិត្ត ការលះបង់ដើម្បីមុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិមួយនេះ។

កម្មវិធីដែលទាញការចាប់អារម្មណ៍ជាខ្លាំងដែរនោះក្រោមឈ្មោះថា Mister Global បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ នេះនៅក្នុងប្រទេសថៃ។ ការប្រកួតមានភាពស្វិតស្វាញណាស់ដែរ ដោយសារ តែបុរសឯកជាច្រើន សុទ្ឋតែសង្ហាៗ បានមកផ្តុំគ្នា បង្ហាញរូបរាង ភាពសង្ហា ចំណេះដឹង និងភាពឆ្លាតវៃអោយគេមើលឃើញនិងបានវាយតម្លៃខ្ពស់នោះ។

អបអរសាទរដល់លោក  Miguel Ángel Lucas មកពីប្រទេស អេស្ប៉ាញ  Spain 🇪🇸 បានឈ្នះជ័យលាភី ជាបុរសឯកទី7 នៃ Mister Global 2021 ដែលធ្វើឡើង នៅប្រទេសថៃ។ បុរសមុខមាំរូបនេះពិតជា សមបានតួឯកនេះណាស់ ដែលមហាជនជាច្រើនសរសើរថា សង្ហានិងមានសមត្ថភាពពិតមែន។ ក្នុងនោះកម្ពុជាយើង ក៍បញ្ជូនប្រុសស្អាត ទៅចូលរួមដែរ គឺលោក សុវណ្ណ គិរីដា ហើយក៍ជះភាពសង្ហា លើឆាកមិនអន់ជាងគេដែរ។ បើទោះជាលោក មិនបានឈ្នះតំណែងអ្វីតែ អ្នកគាំទ្រនៅតែពេញចិត្ត ការលះបង់ដើម្បីមុខមាត់ប្រទេសជាតិ។

អ្នកគាំទ្រកម្ពុជារំពឹងថា ការប្រកួតលើកក្រោយៗទៀតបុរសសង្ហាកម្ពុជានឹងមានឱកាស បានតំណែងណាមួយមិនខាន ដែលពេលនេះវិស័យប្រឡង រើសស្រីស្អាត និងប្រុសសង្ហា ក៍មានការគាំទ្រពីមហាជនច្រើនណាស់លើកការកោតសរសើរ។ ចំពោះបេក្ខភាពTop 5 មាន ប្រទេស អេស្ប៉ាញ កូរ៉េ វេណេហ្សូអេឡា ម៉ិចស៊ីកូ និងវៀតណាម។

ទាំងនេះគឺជាកម្រងរូបភាពរបស់លោកដែល ពិតជាស្រស់សង្ហា សាកសមជាមួយការ ឈ្នះតំណែងនៅឆ្នាំនេះមែន៖

Facebook Comments
Loading...