ប្រុងប្រយត្ន័ផង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទA/H9 កើតលើទារិកាអាយុជាង១ឆ្នាំ នៅក្នុងខេត្តសៀមរាប

0
1097

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានប្រកាស ថាបានរកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស រកឃើញតាមរយៈប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល។

ករណីជំងឺផ្តាសាយបក្សីនេះកើតលើទារិកា អាយុ១ឆ្នាំ ១ខែ មានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ នៅក្នុងភូមិមានមាន់ងា..ប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ ២០២២។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9 សកម្មភាពឆ្លើយតប៖

Facebook Comments
Loading...