តម្លៃប្រេងសាំងបានឡើងថ្លៃ១០០រៀលបន្ថែមទៀត ក្នុងប្រទេសចំនួន២នៅតំបន់អាស៊ានរួមទាំងកម្ពុជាផងដែរ

0
1012

ភ្នំពេញ ៖ ប្រទេសចំនួន២ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃ ១០០ រៀលបន្ថែមទៀត រីឯប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន។

ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងផ្ទុះឡើង តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរ ក្នុងនោះប្រទេសចំនួន២ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃ ១០០ រៀលបន្ថែមទៀតដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤,៨០០ រៀលក្នុងមួយលីត្រ។

ទាំងនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន៖

១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៨ ដុល្លារ (៣,៥០០ រៀល) ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ១.០៧ ដុល្លារ (៤,២៥០ រៀល) ក្នុងមួយលីត្រ

៥. ថៃ តម្លៃ ១.១១ ដុល្លារ (៤,៤៥០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.១៧ ដុល្លារ (៤,៦៥០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.១៨ ដុល្លារ (៤,៨០០ រៀល) ក្នុងមួយលីត្រ

៨. ហ្វីលីពីន តម្លៃ ១.២៧ ដុល្លារ (៥,០៥០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៣៤ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ១.៩៧ ដុល្លារ (៧,៨៥០ រៀល)។ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្នុងនោះឃើញមាន ប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន៕

Facebook Comments
Loading...