ឱសថព្យាបាលកូវីដ-១៩ មិនត្រូវយកមកលេបមុនពេលឈឺនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់សុខភាព

0
2574

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) បានបញ្ជាក់ជាថ្មីប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ថ្នាំព្យាបាលជំងឺកូវីដ១៩ Molnatris ឬ Molnupiravir គឺសម្រាប់តែព្យាបាលជំងឺកូវីដប៉ុណ្ណោះ មិនមែនសម្រាប់លេបបង្ការមុនពេលឈឺដើម្បីកុំឲ្យឆ្លង ឬមុនពេលតេស្តឃើញកូវីដនោះទេ ព្រោះប្រើប្រាស់បែបនេះ នឹងអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់ថា ការភ័យខ្លាចជាងរឿងត្រឹមត្រូវហើយ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលឡើយ តែត្រូវងាកមករួមគ្នាការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ គឺ៣ការពារ និង៣កុំ វិញនោះទើបអាចកាត់បន្ថយការឆ្លងដ៏លឿននេះបាន៕

Facebook Comments
Loading...