ទីតាំងល្បែងស៊ីសង ដ៏ធំយីហោCH ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កំពុងបើក ដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់ទិសទី  

0
525

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងដ៏ធំ យីហោCH ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកដំណើរការយ៉ាងរលូន ចំណែកអាជ្ញាធរមានសមត្ថកិច្ចអត់ទាន់មានវិធានការបង្ក្រាបនៅឡើយ បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែង ផ្គើននិងអានុសាសន៍របស់អភិបាលរាជធានីភ្នំពេញ។

ទីតាំងល្បែងស៊ីសងខាងលើ មានទីតាំងស្ថិតនៅក្រោយផ្សារកណ្តាល និងស្ថិតនៅជ្រក ក្រោមស្លាកវីង នៅផ្ទះលេខ17, 18 តាមបណ្ដោយផ្លូវ 221 សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ដែរទល់មុខវត្តនាគវ័ន្ត។ ប្រភពច្បាស់ការណ៍មួយបាន បង្ហើបប្រាប់ថា ទីតាំងណេតបង្កប់ល្បែងស៊ីដ៏ធំយីហោCH នេះមានមន្ដ្រីគ្រាក់ៗនៅពីក្រោយខ្នង សូម្បីលោក សុខ ពេញវុធ និងលោក ទៀង ចាន់សារ ក៏មិនហ៊ានទៅក្បែរដែរ។

តែប្រភពខ្លះបានដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័អស់ហើយទេដឹង? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែង មកចូលលេងបានយ៉ាងរលូន ខណះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង)។

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់។ ទាក់ទងនិងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីលោកសុខ ពេញវុធ អភិបាលនៃគណអភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ បានទេហើយគេហទំព័រយើងរងចាំការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់ម៉ោងធ្វើការ៕

Facebook Comments
Loading...